តើលោកអ្នកមានដឹងទេថា ស៊ីមកាត ដែលលោកអ្នកកំពុងប្រើប្រាស់សព្វថ្ងៃកំពុងដំណើរការជាមួយបច្ចេកវិទ្យា 2G/3G ឬ ក៏ 4G ? ងាយស្រួលបំផុត ប្រសិនបើលោកអ្នកកំពុងប្រើប្រាស់ ស៊ីមកាត ប្រព័ន្ធមិត្តហ្វូន លោកអ្នកគ្រាន់តែចុច*2404*4# រួចបញ្ជូន នោះនឹងទទួលបានសារបញ្ជាក់ថា ស៊ីមកាត របស់លោកអ្នកជាប្រភេទ ស៊ីមកាត 2G/3G ឬ 4G ។

ប្រសិនបើស៊ីមកាតដែលលោកអ្នកកំពុងប្រើប្រាស់ជាប្រភេទស៊ីមកាតបច្ចេកវិទ្យា 2G/3G លោកអ្នកអាចអញ្ជើញទៅកាន់សាខាក្រុមហ៊ុនមិត្តហ្វូន ដែលនៅជិតលោកអ្នកបំផុត ដើម្បីផ្លាស់ប្តូរបន្ទះស៊ីមកាតថ្មី ដោយរក្សាលេខទូរស័ព្ទដដែល ដោយឥតគិតថ្លៃ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ ក្រោយពេលលោកអ្នកបានផ្លាស់ប្តូរបន្ទះស៊ីមកាត 4G រួចរាល់ លោកអ្នកនឹងទទួលបានទឹកប្រាក់ ១,០០០ ដុល្លារ សំរាប់ តេ ផ្ញើសារក្នុងប្រព័ន្ធ និង ប្រើប្រាស់ទិន្នន័យដោយឥតគិតថ្លៃរយះពេល មួយសប្តាហ៍ពេញ ។

បច្ចេកវិទ្យា 4G LTE មានន័យថា «ការវិវត្តរយៈពេលវែងជំនាន់ទី៤» ជាមួយបច្ចេកវិទ្យា LTE ជាប្រភេទបច្ចេកវិទ្យា 4G ដែលផ្តល់នូវការតភ្ជាប់លឿនបំផុតសម្រាប់បទពិសោធន៍អ៊ីនធើរណេតតាមរយះទូរស័ព្ទដៃ ដោយវាមានល្បឿនលឿនជាងបច្ចេកវិទ្យា 3G រហូតដល់ ១០ដង ។ ប្រសិនបើអ្នកប្រើប្រាស់ទិន្នន័យដើម្បីឆែកអ៊ីនធើរណេត ច្រើនជារៀងរាល់ខែ តាមរយះស្មាតហ្វូន, ថេបប្លេត បច្ចេកវិទ្យា 4G LTE ជាជម្រើសដ៏ល្អបំផុតសំរាប់អ្នក ។ បច្ចេកវិទ្យា 4G LTE មានល្បឿនលឿនជាងបច្ចេកវិទ្យា 3G ចាស់១០ដង ។ ដូច្នេះ ភាពខុសគ្នានៃកំរិតល្បឿន គឺជាចំណុចគួរឱ្យកត់សម្គាល់នៅពេលដែលលោកអ្នកប្តូរពីបច្ចេកវិទ្យា 3G ទៅ 4G LTE ។

សំរាប់ពត៌មានបន្ថែម 1777 (ទូរទាំងប្រទេស) | 088-566-56-56 (សាខាមិត្តហ្វូនរាជធានីភ្នំពេញ)