នាពេលថ្មីៗនេះ ក្រុមហ៊ុន KP Real Estate បានប្រកាសទៅអាជីវករនៅផ្សារត្រពាំងព្រាយ ស្ថិតនៅភូមិធំ សង្គាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញថា ក្រុមហ៊ុននឹងចូលរួមចំណែកកាត់បន្ថយទុក្ខលំបាករបស់អាជីវករនៅក្នុងវិបត្តិកូវីដ១៩នេះ តាមរយៈការមិនយកថ្លៃជួលតូបឡើយ។


អគ្គនាយកក្រុមហ៊ុន KP Real Estate បានលើកឡើងថា មួយរយ:ចុងក្រោយនេះកំណើនអចលនទ្រព្យដូចជាគម្រោងបុរី ផ្ទះវីឡា ផ្ទះល្វែងកើនឡើងគួរអោយគត់សំគាល់។ ជាពិសេសនៅតំបន់ជុំវិញបឹងតាមោកដែលជាតារាអចលនទ្រព្យទើបតែរះថ្មី ពោរពេញទៅដោយសក្តានុពលសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធល្អខ្វាត់ខ្វែង ប្រមូលផ្តុំដោយអគារស្ថាបនរដ្ឋ អាជីវកម្មឯកជនធំៗជាច្រើន លើសពីនេះទៅទៀតជាទីតាំងថ្មីសម្រាប់ផ្សារបោះដុំឥវ៉ាន់គឺផ្សារដើមគរ។

ដោយមើលឃើញពីសក្តានុពលទាំងនេះហើយ ទើប KP Real Estate បង្កើតគម្រោងផ្ទះអាជីវកម្មព័ន្ធជុំវិញផ្សារដែលផ្តោតលើបងប្អូនអាជីវករ ដែលមានចំណូលទាបនិងមធ្យម ដើម្បីទទួលបានផ្ទះតម្លៃសមរម្យ និងមានគុណភាពប្រកបតាមស្តង់ដាខ្ពស់ ចាប់ផ្តើមតាំងពីការរចនាម៉ូតផ្ទះ ការចាក់ដី ការបុកគ្រឹះសំណង់ ប្រព័ន្ធផ្លូវថ្នល់ លូ អគ្គីសនីក្នុងផ្ទះ និងតាមដងផ្លូវជុំវិញបុរីទាំងមូល។ លើសពីនេះទៅទៀត KP Real Estate ក៏បានយកចិត្តទុកដាក់លើសេវាសន្តិសុខ និងសុវត្ថិភាពរបស់អតិថិជនដោយមានការប្រចាំការ ២៤/៧ថ្ងៃ ដែលក្រុមហ៊ុនឃើញថាសេវាទាំងនេះមានសំរាប់តែបុរីលំដាប់ខ្ពស់តែប៉ុណ្ណោះ។


បើលោកចាប់អារម្មណ៍អ្នកអញ្ជើញមកមើលផ្ទះគំរូ ឬផ្ទះដែលក្រុមហ៊ុនបានសាងសង់រួចនៅគម្រោង KP Real Estate បាននៅអាស័យដ្ឋាននៅជាប់និង ផ្សារពញាពន់ ភូមិធំ សង្គាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ លេខទំនាក់ទំនងព័ត៌មានអំពីតូបនិងផ្ទះអាជីវកម្ម៖ 077 663 995 / 016 663 995 / 071 7 663 995

សឹម សល់ម៉ា