
កីឡាករលោតទឹកអាមេរិកដើមកំណើតខ្មែរ គឺយុវជន Jordan Pisey Windle បានឡើងទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស សម្រាប់វិញ្ញាសាលោតទឹកកម្ពស់១០ម៉ែត្រ នៅក្នុងព្រឹត្តិការណ៌កីឡាអូឡាំពិកទីក្រុងតូក្យូប្រទេសជប៉ុន។
កីឡាករលោតទឹកដែលមានវ័យ១៨ឆ្នាំរូបនេះ ស្ថិតក្នុងចំណាត់ថ្នាក់ទី១៥ ក្នុងចំណោមអត្តពលិក១៧នាក់ទៀតឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅព្រឹក ថ្ងៃសៅរ៍ទី៧សីហា ស្អែកនេះ ។
ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានលើកឡើងតាមទំព័រហ្វេសបុកថា យុវជន Jordan Pisey Windle ត្រូវបានបុរសជនជាតិអាមេរិកដែលស្រឡាញ់ភេទដូចគ្នាសុំយកទៅចិញ្ចឹមពីប្រទេសកម្ពុជា ហើយបច្ចុប្បន្ន រូបគេកំពុងតំណាងឲ្យអាមេរិកនៅក្នុងក្រុមកីឡាលោតទឹករបស់សហរដ្ឋអាមេរិកនាការប្រកួតកីឡាអូឡាំពិក។
ស្ថានទូតសរសេរថា៖«យើងមានចិត្តរំភើបចំពោះរឿងរបស់ Jordan និងឳពុករបស់គាត់។ សូមចូលរួមជូនពរគាត់ ឱ្យជួបនឹងសំណាងល្អ ក្នុងពេលដែលគាត់ចូលប្រកួតក្នុងវិញ្ញាសាបុរស លោតកម្ពស់១០ម៉ែត្រនៅថ្ងៃស្អែក!»៕
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា - នៅថ្ងៃទី 30/05/2022
- ដើម្បីកសាងសមត្ថភាព និងរួមចំណែកកសាងប្រព័ន្ធសុខាភិបាលឯកជនឌីជីថល សមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា ចុះអនុស្សរណៈយោគយល់ ជាមួយកម្មវិធី ពេទ្យយើង - នៅថ្ងៃទី 20/05/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា (ប្រកាសឡើងវិញ) - នៅថ្ងៃទី 18/02/2022