
Ecotnon ជាការប្រកួតប្រជែងសូជីវកម្មប្រភេទ Hackathon ដើម្បីជំរុញដល់ក្រុមហ៊ុនចាប់ផ្ដើមថ្មី (Start Up) ក្នុងដំណាក់កាលដំបូង ជាមួយនឹងដំណោះស្រាយការប្រើប្រាស់ និងការផលិតប្រកបដោយចីរភាព (SDP)។
Ecotnon ជាកម្មវិធីបំប៉នការអនុវត្ដដោយផ្ទាល់រយៈពេល៣៦ម៉ោង សម្រាប់សហគ្រិនវ័យក្មេង ដើម្បីអភិវឌ្ឍគំរូអាជីវកម្មមានលក្ខណៈនវានុវត្ដន៍និងប្រកបដោយចីរភាព។ កម្មវិធីនេះ រួមមានឧទ្ទេសបទនិងសិក្ខាសាលា ការគ្រប់គ្រងតាមដានពីអ្នកជំនាញ សកម្មភាពក្រុម និងការជ្រោមជ្រែងកែតម្រូវជាចុងក្រោយ។
ក្នុងចំណោមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិទាំង១៧ Ecottionផ្តោតទៅលើគោលដៅទី១២ គឺការប្រើប្រាស់និងការផលិតប្រកបដោយជីវភាព(SCP)។ ទស្សនាទានSCP ផ្សារភ្ជាប់ដំណើរការសេដ្ឋកិច្ចទៅនឹងធនធានបរិស្ថាន និងធម្មជាតិ និងផ្តល់ជាឧបករណ៍នយោបាយ ដើម្បីលើកទឹកចិត្តដល់ការផលិតស្អាតជាងមុននិងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។
អ្នកដែលគួរចូលរួមការប្រកួតប្រជែង Ecothon រួមមានក្រុមការងារអាជីវកម្ម និងអាជីវកម្មចាប់ផ្តើមថ្មីមានគ្នាលើសពី៣នាក់មានដំណោះស្រាយ ការប្រើប្រាស់ និងការផលិតប្រកបដោយជីវភាព (SCP) មានលក្ខណៈនរានុវត្តន៍ ឬចង់អភិវឌ្ឍយុទ្ធសាស្រ្ត SCP ដែលអាចសម្រេចបានសម្រាប់អាជីវកម្មរបស់ពួកគេ និងស្ថិតនៅក្នុងប្រទេសកម្ពុជា ហើយចង់ដំណើរការអាជីវកម្មនៅកម្ពុជានាពេលអនាគត។

សូមបញ្ជាក់ថា Ecothon គឺមកពីពាក្យ Eco + Hackathon។ Ecothon គឺជាការប្រកួតប្រជែងគំរូអាជីវកម្មរយៈពេល៤ថ្ងៃសម្រាប់ សហគ្រិន វ័យក្មេង ដើម្បីអភិវឌ្ឍគំរូអាជីវកម្មដែលមានលក្ខណៈ នវានុវត្តន៍ ប្រកបដោយចីរភាព (SBM)។
ការប្រកួតនេះមានរយៈពេល៣៦ម៉ោង ដែលអ្នកអាចពិភាក្សា និងអភិវឌ្ឍគំនិតរបស់អ្នកជាមួយនឹងអ្នកជំនាញ និងគូដឹកនាំបាន។ SCP មកពីពាក្យថា ការប្រើប្រាស់ & ការផលិតប្រកបដោយចីរភាព។ ទស្សនាទាន SCP បានផ្សារភ្ជាប់ដំណើរការសេដ្ឋកិច្ចទៅនឹងបរិស្ថាន និងធនធានធម្មជាតិ និងផ្តល់ឧបករណ៍នយោបាយដើម្បីលើកទឹកចិត្តដល់ ការផលិតស្អាតជាងមុននិងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។
គំនិត Ecothon រួមមាន ការគ្រប់គ្រងកាកសំណល់, ប្រសិទ្ធិផលក្នុងការប្រើប្រាស់ធនធាន, ផលិតកម្មមិនបង្ករការបំពុល, ការរចនាដោយពុំមានកាកសំណល់, ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងគំនិតទាំងឡាយផ្សេងទៀតដែល ទាក់ទងនឹង SCP។ ការប្រកួតនេះនឹងផ្ដល់រង្វាន់រង្វាន់កម្រិតមាស 1,500,000 KRW រង្វាន់តម្រិតប្រាក់ 1,000,000 KRW និង រង្វាន់កម្រិតសម្រិត 500,000 KRW (1 USD = 1,100 KRW)។
វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ជូនមុនតាមអនឡាញចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ សិក្សាអំពីការស្វែងយល់ពីធាតុផ្សំជាមូលដ្ឋាននៃគំរូអាជីវកម្ម។ ចាប់ពីថ្ងៃទី២៧ ធ្វើបទបង្ហាញ Ecothon 2021។ នៅថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែក្កដា ចាប់ផ្ដើមវគ្គសិក្សាតាមអនឡាញ។ សូមបញ្ជាក់ថាកម្មវិធីនេះនឹងដំណើរការតាមអ៊នឡាញរយៈពេល ៦ម៉ោង ក្នុង១ថ្ងៃ។
អ្នកចាប់អារម្មណ៍អាចដាក់ពាក្យចូលរួមបំពេញ Application link និងបញ្ជូនទម្រង់ស្នើសុំឱ្យបានត្រឹមម៉ោង១១:៥៩ នាទីយប់ ថ្ងៃទី២១ ខែកក្កដា តាមរយៈតំណភ្ជាប់ចូលរួម៖
Facebook like: http://www.ecothon.net/kh
Application link https://forms.gle/hWQEFKvjhFVqV57i7
Email: [email protected] www.ecathon.net/kh ៕
- ឧកញ៉ា ម៉ុង ឫទ្ធី យកកូនឈើរាប់ពាន់ដើមទៅដាំនៅភ្នំតាម៉ៅ - នៅថ្ងៃទី 08/08/2022
- អ្នករស់នៅភ្នំតាម៉ៅ ប្រឈមបាត់បង់អនុផលព្រៃឈើ ជារបរចិញ្ចឹមជីវិត - នៅថ្ងៃទី 08/08/2022
- ព្រៃឈើនៅភ្នំតាម៉ៅ ត្រូវបានឈូសឆាយអស់ប្រហែល៥០០ហិកតា - នៅថ្ងៃទី 08/08/2022