រូបភាព៖ ធនាគារអេស៊ីលីដា

ធនា​គារ​អេ​ស៊ី​លី​ដា​បាន​ប្រកាស​ទៅ​ដល់​អ​តិ​ថិ​ជន​របស់ខ្លួនដែលប្រើ​ប្រាស់​អេ​ស៊ី​លី​ដា​ម៉ូ​បាល​ថា អ​តិ​ថិ​ជន​នឹង​ទទួល​បាន​ការ​ចុះ​តម្លៃ​​៥​%​ភ្លាម នៅ​ពេល​ទៅ​ទិញ​អី​វ៉ាន់​នៅ​ផ្សារ​ទំនើប​អ៊ី​អន និង​អ៊ី​អន​សែន​សុខ​ស៊ី​ធី​។ ការ​​បញ្ចុះ​តម្លៃ​នេះ គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​រហូត​អស់​ពី​ស្តុក។ ដូច្នេះ! លោក​អ្នក​អាច​រួល​រាល់​ធ្វើ​ការ​ទូ​ទាត់​ដោយ​ប្រើ​ប្រាស់​អេ​ស៊ី​លី​ដា​ម៉ូ​បាល​។

កាល​ពី​ពេល​ថ្មី​នេះ ​ធនា​គារ​អេ​ស៊ី​លី​ដា ​ក៏​បាន​ប្រកាស​ថា ចាប់​​ពី​​ពេល​​នេះ​​ត​​ទៅ អតិ​​ថិ​​ជន​​ដែល​​ប្រើ​​ប្រាស់​​អេ​​ស៊ី​​លី​​ដា​​ម៉ូ​​បាល ក៏​អាច​​ទូ​​ទាត់​​តា​ម​​ឃ្យូ​​អរ​​កូដ​​បា​ន​​ដោយ​​ងាយ​​ស្រួល និង​​យ៉ាង​ឆាប់​​រហ័ស ទោះ​​ជា​​ទូរ​​សព្ទ​​គ្មាន​​សេ​វា​​អ៊ិន​​ធឺ​​ណិត​​ក៏​ដោយ​។

សេចក្ដី​ណែ​​នាំ​​អំ​ពី​​ដំណើរ​​ការ​​ទូ​ទាត់​តាម​ឃ្យូ​អរ​កូដ​របស់​អេ​ស៊ី​លី​ដា​ម៉ូ​បាល ពេល​ទូរ​ស័ព្ទ​លោក​អ្នក​គ្មាន​សេវា​អ៊ីន​ធឺ​ណិត៖ ​ទី​១ ប្រព័ន្ធ​នឹង​បង្ហាញ​សារ​ប្រាប់ នៅ​ពេល​លោក​អ្នក​បើក​អេ​ស៊ី​លី​ដា​ម៉ូ​បាល​នៅ​លើ​ទូរ​ស័ព្ទ ដែល​មិន​មាន​សេវា​អ៊ិន​ធឺ​ណិត គឺ​សូម​ចុច​ប៊ូ​តុង​«​យល់​ព្រម​ឬ​OK»។ ទី​២ សូម​ចូល​ម៉ីនុយ​«ទូទាត់តាមQR / SCAN QR» និង​ទី​៣ ប្រព័ន្ធ​នឹង​បង្ហាញ​ឃ្យូ​អរ​កូដ​របស់​លោក​អ្នក​ ហើយ​អាច​បង្ហាញ​ឃ្យូ​អរ​កូដ​នេះ ទៅ​អ្នក​ទូ​ទាត់​ដើម្បី​ទទួល​ប្រាក់​៕