ឯកសារស្រាវជ្រាវរបស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិប្រចាំកម្ពុជា(WWE-Cambodia) បានឱ្យដឹងថា សត្វក្រពើភ្នំ ឬក្រពើត្រី ដែលជាប្រភេទសត្វកម្រនិងបានផុតពូជនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ទៅហើយ ប៉ុន្តែត្រូវបានគេប្រទះឃើញ ពួកវាកំពុងរស់នៅក្នុងតំបន់ជួរភ្នំក្រវាញដែនជម្រកសត្វព្រៃសៀមប៉ាង តំបន់ទេសភាពឧទ្យានជាតិវីរជ័យ ដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនសត្វព្រៃទន្លេស្រែពក។

ប្រភេទសត្វក្រពើដ៏កម្រនេះ ត្រូវបានរាប់បញ្ចូលជាប្រភេទសត្វក្រពើដែលមានរាងតូច ហើយកំពុងប្រឈមនឹងការចាប់យកមកចិញ្ចឹមក្នុងកសិដ្ឋាន និងការបង្កាត់នៅក្នុងអាងចិញ្ចឹម។ ក្រពើភ្នំ ឬក្រពើត្រីឈ្មោលពេញវ័យអាចមានប្រវែង៣ម៉ែត្រ ហើយភាគច្រើន ពួកវាស៊ីត្រី ពពួកផលិកសត្វ និងល្មូន ដែលមានទំហំតូចៗ។

ចំណែកអង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធនធានធម្មជាតិ(IUCN)បានចុះបញ្ជី សត្វក្រពើភ្នំនេះ កំពុងរងគ្រោះថ្នាក់ជិតផុតពូជ ដោយសារការប្រមាញ់ ការបាត់បង់ជម្រក និងការប្រែប្រួលអាកាសធាតុ៕

ប្រភព៖ ក្រសួងបរិស្ថាន (ថ្ងៃទី២០ មករា ឆ្នាំ២០១៨)