នាពេលបច្ចុប្បន្នជំងឺកូវីដ១៩ កំពុងតែបន្ដមានវត្តមាននៅក្នុងប្រទេសកម្ពុជាក៏ដូចជាបណ្ដាលប្រទេសផ្សេងៗទៀតនៅទូទាំងពិភពលោក ដោយឡែកការរក្សាគម្លាតពីគ្នានឹងការជៀសវាងទីប្រជុំជនជាកត្តាដែលល្អបំផុតសម្រាប់ការការពារខ្លួនពីជម្ងឺកូវីដ១៩។ ដើម្បីរួមចំណែកការពារការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដូចជាការផ្ដល់ភាពងាយស្រួលដល់អតិថិជនរបស់ Metfone internet WiFi អោយកាន់តែមានភាពងាយស្រួលនោះ ក្រុមហ៊ុន Metfone បានសហការជាមួយដៃគូទូទាត់ប្រាក់តាមផ្នែកឌីជីថល ដែលមានសេវាកម្មយ៉ាងធំទូលាយនៅកម្ពុជាក្នុងនោះមានដូចជា៖
• អតិថិជនអាចទូទាត់ប្រាក់បានតាមរយៈ eMoney App
• អតិថិជនក៏អាចទូទាត់ប្រាក់បានផងដែរតាមរយៈ ABA Mobile App របស់ធនាគារ ABA
• និងតាមរយៈ ACLEDA Unity ToanChet របស់ធនាគារអេស៊ីលីដា បានផងដែរ
អតិថិជនគ្រាន់តែមាន App របស់ធនាគារទាំងនេះក្នុងទូរសព្ទដៃរបស់លោកអ្នក។ ចំពោះការទូទាត់ប្រាក់សេវាកម្ម អតិថិជនគ្រាន់ចំណាយពេលមិនដល់មួយនាទីផងក៏អាចទូទាត់បង់ប្រាក់សេវាកម្ម internet WiFi របស់ Metfone Internet WiFi រួចជាការស្រេច។
ចំពោះចម្ងល់ទាក់ទងនិងប្រតិបត្តការទូទាត់ប្រាក់សេវាកម្ម សូមទំនាក់ទំនងមកកាន់លេខទូរសព្ទខាងក្រោមនេះ៖
023 62 88888 ឬ 0976 197 197