នៅព្រឹកថ្ងៃទី២មីនានេះ ក្រសួងសុខាភិបាលបានរាយការណ៍មានអ្នកឆ្លងកូវីដថ្មីចំនួន​២៤នាក់ ជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈទាំងអស់ក្នុងនោះមាន៧នាក់ស្ថិតនៅទី​ក្រុង​ភ្នំពេញ និង១៧នាក់ទៀតនៅខេត្តព្រះសីហនុ ដែលធ្វើឱ្យករណីឆ្លងសរុបកើនដល់​៨៤៤នាក់ និងអ្នកជាសះស្បើយថ្មីម្នាក់ទៀត ដែលធ្វើឱ្យអ្នកជាសះស្បើយទាំងអស់កើនដល់៤៧៨នាក់។

តួលេខអ្នកឆ្លងថ្មី២៤នាក់នេះ គឺមានជនជាតិចិន១៦ ជនជាតិវៀតណាម៤នាក់ និងជន​ជាតិខ្មែរ៤នាក់ ដែលធ្វើឱ្យចំនូនអ្នកឆ្លងសរុបក្នុងសហគមន៍២០កុម្ភៈបានកើនឡើងដល់​៣៤០នាក់។

ចំណែកអ្នកជាសះស្បើយម្នាក់ គឺជាបុរសជនជាតិខ្មែររស់នៅខែកំពត ដែលធ្វើឆ្លងកូវីដបន្ទាប់ពីធ្វើដំណើរមកពីប្រទេសថៃចូលកម្ពុជាកាលពីថ្ងៃទី១៨កុម្ភៈ។ បុរសនេះត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យវិញ ក្រោយធ្វើតេស្ដអវិជ្ជមានចំនួន២លើក៕