ជនជាតិអង់គ្លេសម្នាក់ឈ្មោះ Nigel Skea អាយុ៥២ឆ្នាំ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២សប្តាហ៍ និងពិន័យជាប្រាក់៧៥៣ដុល្លារអាមេរិក ដោយសារបានរំលោភបទបញ្ជាឱ្យធ្វើចត្តាឡីស័កនេះ។

ការកាត់ទោសនេះ ដោយសារតុលារសិង្ហបុរីបានរកឃើញថា អំឡុងពេលត្រូវធ្វើចត្តាឡីស័ក បុរសជនជាតិអង់គ្លេសរូបនេះ បានចាកចេញពីបន្ទប់សណ្ឋាគារដើម្បីទៅរួមដំណេកបានមួយយប់ជាមួយគូដណ្តឹងឈ្មោះ  Agatha Maghesh Eyamalai អាយុ៣៩ឆ្នាំ ដែលបានជួលបន្ទប់សណ្ឋាគារស្នាក់នៅក្បែរគ្នា។

តុលាការបានប្រកាសថា កាលពីដើមខែកុម្ភៈនេះ លោក Nigel Skea បានដើរតាមជណ្តើរជើង ដើម្បីទៅចំណាយពេលមួយយប់ជាមួយគូបណ្ដឹងខ្លួនដែលបច្ចុប្បន្នបានរៀបការរួចហើយ ដែលនាងបានបើកទ្វារសម្រាប់ចេញចូលមានគ្រាអាសន្នចាំទទួល។ ពួកគេបានចំណាយពេល អស់៩ម៉ោងនៅជាមួយគ្នា។ ចំណែក Eyamalai ក៏ត្រូវបានសម្រេចឱ្យជាប់ពន្ធនាគារ១សប្ដាហ៍ដែរ។

មេធាវីការពារក្តីបានអះអាងថា លោក Nigel Skea បានធ្វើដំណើរទៅប្រទេសសិង្ហបូរីដើម្បីស្នើសុំមិត្តស្រីរបស់ខ្លួនរៀបការ ហើយពួកគេទាំងពីរមានអារម្មណ៍រជើបរជួលខ្លះដោយសារមិនបានជួបគ្នាអស់រយៈពេលជាយូរមកហើយ។ ប៉ុន្តែចៅក្រមបាននិយាយថា រឿងនេះមិនអាចបន្ធូរបន្ថយការអនុវត្តច្បាប់បានទេ ព្រោះការរឹតត្បិតគឺចាំបាច់ដើម្បីការពារការរីករាលដាលនៃរោគរាតត្បាតកូវីដ១៩៕