
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ត្រូវយល់ដឹង និងប្រើប្រាស់ទិវាបុណ្យនៃក្តីស្រឡាញ់នេះ ឱ្យសមស្របតាមគន្លងប្រពៃណីដ៏ត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្លួន របស់ក្រុមគ្រួសារ ជាពិសេសដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាពនៃសង្គមជាតិ។
យោងតាមសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៌ កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា បច្ចុប្បន្នទិវាបុណ្យនៃក្តីស្រឡាញ់នេះ បាននិងកំពុងជ្រៀតចូលមកសង្គមជាតិកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន បណ្តាឱ្យមនុស្សមួយចំនួនបានទទួលយក និងប្រើប្រាស់ដោយភ័ន្តច្រឡំនាំឱ្យមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ប្រណីជាតិទៀតផង។
ក្រសួងវប្បធម៌បញ្ជាក់ថា៖ «ក្នុងបរិការណ៍នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យប្រជាជន ជាពិសេសេយុវជនកម្ពុជាត្រូវសិក្សាឈ្វេងយល់ឱ្យស៊ីជម្រៅចំពោះវប្បធម៌ ប្រពៃណី ដែលជាមរតកដ៏ថ្លៃថ្លារបស់ដូនតាយើងព្រមទាំងត្រូវសិក្សាឈ្វេងយល់ឱ្យគ្រប់ជ្រុងជ្រោយពីខ្លឹមសារ និងឥទ្ធិពលនៃវប្បធម៌ ទំនៀមទម្លាប់ពីខាងក្រៅ ដើម្បីបន្សីចូលទៅក្នុងឥរិយាបថ និងបរិបទនៃសង្គមរបស់ខ្លួនក្នុងគោលដៅរក្សាឱ្យបាននូវអាទិភាពជាប្រជាជាតិថ្លៃថ្នូរមួយដែលមានវ័យចំណាស់រាប់ពាន់ឆ្នាំមកហើយនៅទ្វីបអាស៊ីនេះ»។
ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានណែនាំដល់បណ្តាគ្រឹះស្ថានសិក្សាទាំងអស់ឱ្យមានវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់នេះនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនផងដែរ ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានសិក្សា និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩៕
- ដំណឹងជ្រើសរើសបុគ្គលិក - នៅថ្ងៃទី 19/05/2022
- ដំណឹងជ្រើសរើសបុគ្គលិក - នៅថ្ងៃទី 19/05/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា (ប្រកាសឡើងវិញ) - នៅថ្ងៃទី 18/02/2022