នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសពី​ការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី១នាក់ទៀត ដែលទើបធ្វើដំណើរ​មកពីប្រទេសហ្វី​លីពីន។

ក្រសួងបានគូសបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ថ្មីនេះ គឺជាបុរសជនជាតិឥណ្ឌូណេស៊ី អាយុ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នក​ធ្វើដំណើរមកពីប្រទេសហ្វីលីពីន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំ​ណាករបស់​បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ មជ្ឈមណ្ឌលជាតិកម្ចាត់ រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៦៥នាក់ គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៤៤៣នាក់ និងអ្នក​ជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២២នាក់៕