នៅថ្ងៃចុងខែមីនា ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នឹងប្រកាសឈ្មោះបេក្ខជនម្នាក់ក្នុងចំណោម៣នាក់ ដើម្បីតែងតាំងជាអ្នករាយការណ៍ពិសេសពីបញ្ហាសិទ្ធិមនុស្សស្ដីពីកម្ពុជា បន្តពីលោកស្រី រ៉ូណា ស្មីត ដែលត្រូវចប់អាណត្តិរយៈពេល៦ឆ្នាំ។

បេក្ខជនទាំង៣នាក់នោះ រួមមាន លោក វិទិត ម៉ុនតារបន (Vitit MUNTARBHORN) ជនជាតិថៃ លោកស្រី អ៊ួរមីឡា ប៊ុលឡា (Urmila BHOOLA) ជនជាតិអាហ្វ្រិកខាងត្បូង និងលោកស្រី ខាធឺរីន មួររីស (Catherine MORRIS)  ជនជាតិកាណាដា ហើយម្នាក់ដែលត្រូវប្រកាសឈ្មោះ នឹងចូលកាន់តំណែងចាប់ពីថ្ងៃទី១ខែឧសភាឆ្នាំ២០២១នេះ។

លោកស្រី រ៉ូ​ណា ស្មី​ត ត្រូវបានអង្គការសហប្រជាជាតិតែងតាំងជាអ្នករាយការណ៍ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​លោក សុរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី ដែល​ចប់​អាណត្តិ​៦​ឆ្នាំកាល​ពី​ចុង​ខែ​មេសាឆ្នាំ២០១៥៕