បច្ចុប្បន្ននេះតម្រូវការប្រើប្រាស់អ៊ីនធឺណិតកាន់តែចាំបាច់ដើម្បីបំពេញការងារ និង ប្រកបអាជីវកម្ម ឬ ដើម្បីសិក្សាស្រាវជ្រាវជា ដើម។ ឥឡូវនេះកាន់តែងាយស្រួលចំពោះអតិថិជនដែលភ្ជាប់អ៊ីនធឺណិតរបស់ក្រុមហ៊ុនអ៊ីនធឺណិត Metfone លោកអ្នកអាច ចុះឈ្មោះ និង តាមដានចំពោះប្រតិបត្តការការចុះឈ្មោះតាមប្រព័ន្ធអនឡាញបានផងដែរ។ ចំពោះលោកអ្នកដែលចង់ភ្ជាប់អ៊ីនធឺណិតរបស់ក្រុមហ៊ុន Metfone ក៏អាចចុះឈ្មោះតាមប្រព័ន្ធអនឡាញបានផងដែរ ដោយគ្រាន់តែចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុនមិត្តហ្វូន រួចអនុវត្តន៍តាមវីធីងាយៗដូចខាងក្រោមនេះ ៖
• ចូលទៅកាន់គេហទំព័រ របស់ https://www.metfone.com.kh
• ចុចយកភាសាខ្មែរ
• ចុចលើពាក្យ Internet
• ចុចលើពាក្យ Register FTTH
• បន្ទាប់មក ធ្វើការជ្រើសរើសកញ្ចប់តំលៃណាមួយដែលលោកអ្នកពេញចិត្ត
• រួចហើយចុចលើពាក្យ ទិញ នឹងបំពេញព័ត៌មានលំអិតរបស់លោកអ្នក ដូចជា
ឈ្មោះ លេខទូរស័ព្ទ អ៊ីម៉ែល អាសយដ្ឋាន
• រួចហើយចុចលើប្រអប់ I’m not a robot
• បន្ទាប់មកចុចលើពាក្យ ចុះឈ្មោះ រួចជាការស្រេច
• លោកអ្នក នឹងទទួលបានសារបញ្ជាក់ថាការចុះឈ្មោះរបស់លោកអ្នកទទួលបានជោគជ័យ
• លោកអ្នកក៏អាចតាមដានដំណើរការនៃការចុះឈ្មោះរបស់លោកអ្នកបានផងដែរ
ព័ត៌មានលម្អិត ក្នុងការចុះឈ្មោះ លោកអ្នកអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 0976 197 197 / 0976 097 097