ក្រោយមានការផ្ទុះជំងឺកូវីដ១៩ នៅក្នុងខេត្តសាមុតសាខន របស់ប្រទេសថៃ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីណែនាំបន្ទាន់ ឲ្យប្រជាពល​រដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសខេត្តដែលនៅជាប់ប្រទេសថៃ មានដូចជា ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យជាដើម។

បច្ចុប្បន្នការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងខេត្តសាមុតសាខន ប្រទេសថៃ មានអ្នកឆ្លងកើនឡើងដល់ជាង ៥០០នាក់ហើយ ដែលភាគច្រើន ជាប្រជាជនភូមា ដែលបានបម្លាស់ទី មកធ្វើការនៅក្នុងខេត្តនោះ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបណ្តាប្រទេសជាប់ព្រំដែនថៃ។ រាល់អ្នកធ្វើដំណើរចូលកម្ពុជា ត្រូវតែធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃជាចាំបាច់៕