
សេវាផ្ទេរប្រាក់បែបឌីជីថលថ្មីពីបាគង គឺជាដំណោះស្រាយដ៏អស្ចារ្យមួយ ជាពិសេសអំឡុងពេលដែលយើងកំពុងប្រឈមបញ្ហា វីរុសកូវីដ-19 ព្រោះជាមួយសេវានេះ អ្នកមិនចាំបាច់អញ្ជើញមកសាខា និងរង់ចាំដកប្រាក់ ថែមទាំងមិនប៉ះផ្ទាល់ជាមួយសាច់ប្រាក់ទៀតផង។
អតិថិជន ABA ឥឡូវនេះ អាចផ្ញើប្រាក់បានរហូតដល់ 50,000 ដុល្លារ និងទទួលបានរហូតដល់ 100,000 ដុល្លារក្នុងមួយថ្ងៃ តាមរយៈបាគង។ លើសពីនេះទៀត ប្រាក់នឹងត្រូវបានផ្ទេរភ្លាមៗរវាងគណនីធនាគារ ដែលជាសមាជិកបាគង ចំណែកឯចំនួនគ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិក ក៏នឹងបន្តកើនឡើងជាលំដាប់នាពេលខាងមុខ។
របៀបផ្ញើប្រាក់ទៅធនាគារក្នុងស្រុកតាមរយៈបាគងនៅក្នុងកម្មវិធីទូរស័ព្ទដៃ ABA ដោយបើកកម្មវិធី ABA Mobile ហើយចុចលើប៊ូតុង ផ្ទេរប្រាក់ ជ្រើសយក ផ្ទេរប្រាក់ ទៅ ធនាគារក្នុងស្រុក – បាគង ចុចយកគណនី ABA ដើម្បីធ្វើការផ្ទេរប្រាក់ចេញ ជ្រើសយកធនាគារ អ្នកទទួលបា្រក់ និង បញ្ចូលលេខគណនីរបស់អ្នកទទួល ជ្រើសរើសយកប្រាក់រៀល ឬដុល្លារអាមេរិកជារូបិយប័ណ្ណនៃការផ្ទេរប្រាក់ បញ្ចូលចំនួនទឹកប្រាក់ ហើយបញ្ជាក់ពីប្រតិបត្តិការជាមួយលេខសម្ងាត់នៃគណនី ABA របស់អ្នក៕
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា - នៅថ្ងៃទី 30/05/2022
- ដើម្បីកសាងសមត្ថភាព និងរួមចំណែកកសាងប្រព័ន្ធសុខាភិបាលឯកជនឌីជីថល សមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា ចុះអនុស្សរណៈយោគយល់ ជាមួយកម្មវិធី ពេទ្យយើង - នៅថ្ងៃទី 20/05/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា (ប្រកាសឡើងវិញ) - នៅថ្ងៃទី 18/02/2022