ពាក្យខ្មែរជាច្រើន ដែលយើងតែងតែនិយាយខុសវចនានុក្រម ដូចជាពាក្យ«ពូថៅ» ជាដើម។ តាមពិតតាមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរ តាំងពីក្មេងរហូតដល់ចាស់ តែងហៅពាក្យនេះថា«ពូថៅ» បើគិតតាមវចនានុក្រម មិនត្រឹមត្រូវនោះទេ ពាក្យ«ប៉ូវថៅ» ទើបត្រឹមត្រូវ។

យោងតាមវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត បានពន្យល់ថា «ប៉ូវថៅ» គឺជាប្រដាប់ធ្វើដោយដែក មានលៅបញ្ចុះដងឈើ សម្រាប់ប្រើការកាប់ ពុះ ឬច្រាសជាដើម។ ពាក្យនេះក្លាយមកពីចិន ដែលចិនហៅថា (ដឹងចិន)៕