នៅព្រឹកថ្ងៃទី 2 ខែធ្នូ ឆ្នាំ 2020 នេះ Metfone WiFi បានប្រកាសបន្ថែមជូនការប្រើប្រាស់ពិសេស ជូនអតិថិជន Internet WiFi របស់ខ្លួននៅទូទាំងប្រទេស ។ ដើម្បីជាការរួមចំណែកក្នុងការទប់ស្កាត់ និង ការរីករាលដាលនៃ ជំងឺ Covide-19 ហើយ សេវា Internet WiFi ទៀតសោត ក៏មានតួនាទីដ៏សំខាន់សំរាប់ផ្សារភ្ជាប់ទំនាក់ទំនង ក្នុងកិច្ចការងាររកស៊ី ការសិក្សារៀនសូត្រតាមប្រព័ន្ធ អនឡាញ, ការលក់ដូរផលិតផល និង សេវាកម្មនានាតាមរយះប្រព័ន្ធ Internet និងតាមបណ្តាញសង្គម ។

ឥឡូវនេះនៅពេលអតិថិជនថ្មីជាសិស្សនិស្សិត មន្ត្រីរាជការ សាស្រ្តាចារ្យ ដែលមានភ្ជាប់ជាមួយកាតសិស្ស ឬ កាតសំគាល់ខ្លួនមន្ត្រីរាជការធ្វើការចុះឈ្មោះប្រើប្រាស់សេវា Internet WiFi ពី Metfone ក្រុមហ៊ុននឹងបន្ថែមជូន 1ខែប្រើប្រាស់ដោយឥតគិតថ្លៃបន្ថែមពីលើ (Promotion បច្ចុប្បន្នបង់មុន 5ខែ ថែមជូន 1ខែ, បង់មុន 10ខែថែមជូន 4ខែ) តែនៅពេលនេះ បង់មុន 5ខែថែមជូន 2ខែ, បង់មុន10ខែថែមជូន 5ខែ ដែលមានតម្លៃចាប់ពី 15ដុល្លារក្នុងមួយខែឡើងទៅ, ហើយ អ្វីដែលកាន់តែពិសេសទៀតនោះដើម្បីជាការចូលរួមក្នុងការកាត់បន្ថយការចំណាយសម្រាបអតិថិជនរបស់ខ្លួនក្នុងតំណាក់កាលជំងឺ COVID-19 រីករាលដាល Metfone WiFi ក៏បានបន្ថែមជូនភ្លាមៗ នូវស៊ីមកាតចំនួន 5ខ្សែលេខ សម្រាប់ធ្វើការខលដោយឥតថ្លៃ24ម៉ោង/24ម៉ោងជាក្រុម-លក្ខណះគ្រួសារ ព្រមទាំង Data Internet Mobile ចំនួន 4GBក្នុងមួយខែ ជារៀងរាល់ខែ សំរាប់លេខទាំង5ខ្សែខាងលើ ផងដែរ ។


លោក គង់ ឧសភា នាយកទទួលបន្ទុកផ្នែកអាជីវកម្មសេវា Internet WiFi ក្រុមហ៊ុន Metfone បានបញ្ជាក់បន្ថែមថា “ដោយមើលឃើញពីតម្រូវការជាក់ស្តែងរបស់អតិថិជន ក្រុមហ៊ុនសម្រេចដាក់អោយដំណើរការការផ្តល់ជូនបន្ថែមជូននូវការប្រើប្រាស់ដោយឥតគិតថ្លៃមួយខែបន្ថែមពីលើ Promotion បច្ចុប្បន្ននិងបន្ថែមជូននូវស៊ីមកាតចំនួន 5ខ្សែ លេខសម្រាប់ធ្វើការខលដោយឥតថ្លៃ 24ម៉ោង/24ម៉ោងជាក្រុមការងារ ឬ លក្ខណះគ្រួសារ ព្រមទាំង Data Internet Mobile ចំនួន4GBក្នុងមួយខែជារៀងរាល់ខែផងដែរ ហើយការផ្តល់ជូននេះក្រុមហ៊ុននឹងធ្វើការផ្តល់ជូនសម្រាប់អតិថិជន Internet WiFi ទាំងអតិថិជនចាស់ដែលកំពុងប្រើប្រាស់ និង អតិថិជនថ្មីតែម្តងរហូតដល់បំំណាច់ខែធ្នូ ឆ្នាំ 2020នេះ ។

លោកក៏បានបន្តផងដែរថា “កន្លងមកក្នុងអំឡុងពាក់កណ្តាលឆ្នាំ 2020 Metfone WiFi ក៏បានសហការណ៍ជាមួយក្រសួងអប់រំយុវជន និង កីឡា ធ្វើការផ្តល់ជូន Promotion ពិសេសបែបនេះសំរាប់សិស្សនិស្សិត សាស្ត្រាចារ្យ ដើម្បីបង្ករលក្ខណះងាយស្រួលក្នុងការសិក្សារៀនសូត្រតាមប្រព័ន្ធអនឡាញទូរទាំងប្រទេសម្តងរួចហើយ ដោយបានធ្វើការផ្តល់ជូននូវការប្រើប្រាស់ដល់ សិស្សនិស្សិត និង សាស្រ្តាចារ្យព្រមទាំងថ្នាក់មន្រ្តីរាជការ ទូរទាំងប្រទេស ផងដែរ។ ”

រយះពេលផ្តល់ជូនមានកំណត់ត្រឹមបំណាច់ខែធ្នូឆ្នាំ2020នេះប៉ុណ្ណោះ បើសិនលោកអ្នកដែលមិនទាន់មាន Internet WiFi ប្រើប្រាស់នៅផ្ទះនោះទេ គួរតែទាក់ទងមកភ្ជាប់អោយហើយ ។
សំរាប់ពត៌មាននៃការតភ្ជាប់សេវាកម្ម Internet WiFi 0976197197 / 0976097097.