សហព័ន្ធបាល់ទាត់កម្ពុជា បានប្រកាផ្អាកបណ្ដោះអាសន្ន ការប្រកួតជម្រើសជើង​ឯក​​លីគ​២ ជម្រើសជើងឯកបាល់ទាត់នារី ពាន់រង្វាន់បាល់ទាត់ក្នុងសាល Tiger Futsal Cup និងជម្រើសជើងឯកយុវជនអាយុក្រោម១៥និង១៨ឆ្នាំ ដោយកាសាររផ្ទុះឡើងជាថ្មីជំងឺ​កូវីដ​១៩​។​

សេចក្ដីប្រកាសនៅថ្ងៃទី១០ ខែវិច្ឆិកា បញ្ជាក់ថា ថ្មីៗនេះការឆ្លងកូវីដ១៩ នៅកម្ពុជា ពិសេសនៅទីក្រុងភ្នំពេញតាមរយៈការប្រកាសរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា មន្រ្តីជំនាញបានធ្វើការពិគ្រោះ ព្រមទាំងទទួលអនុសាសន៍របស់សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធបាល់ទាត់កម្ពុជា និងគណៈ​កម្មការរៀបចំការប្រកួតជម្រើសជើងឯកទាំងបួន បានសម្រេចផ្អាកការប្រកួតបណ្ដោះ​អាសន្ន​ រហូតដល់មានការជូនដំណឹងជាថ្មី។

នេះជាលើកទី២ហើយដែលក្រសួងសុខាភិបាល និងសហព័ន្ធបាល់ទាត់កម្ពុជា ប្រកាសផ្អាកសកម្មភាពបាល់ទាត់ ចាប់តាំងពីដើមខែមីនា និងបានសម្រេចឲ្យបើកដំណើរការឡើងវិញនៅដើមខែកក្ដដា៕