ម្ចាស់បុរី KP ម៉ន ដានី លោក ឃុនថាវង្ស ផងផាន់ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបាន​ទទួលគោរមងារជា ឧកញ៉ា បន្ទាប់ពីលោកបានបរិច្ចាគថវិកាយ៉ាងច្រើនជួយការងារសង្គម។

ការទទួលបានគោរមងាររបស់លោកត្រូវបានធ្វើឡើងតាមសំណើររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
លោក ឃុនថាវង្ស ផងផាន់ បានបរិច្ចាគធនធានផ្ទាល់ខ្លួនអស់ថវិការជាង៥៣ម៉ឺនដុល្លាអាមេរិកដើម្បីជួយកសាងផ្លូវបេតុងជាច្រើនខ្សែ និងប្រព័ន្ធលូនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជាមួយនឹងការចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានី ក្រុមហ៊ុន បុរី ម៉ន ដានី ក៏បានឧបត្ថម្ភថវិការយ៉ាងច្រើនទៀតជួយដល់ការការពារនិងទប់ស្កាត់ជំងឺកូវីដ១៩ ក៏ដូចជាការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋជាង ៤.០០០ គ្រួសារដែលជួបគ្រោះជំនន់ទឹកភ្លៀងកន្លងមកនេះ។

បុរី KP ម៉ន ដានី ជាបុរីអភិវឌ្ឍលំនៅដ្ឋានស្អាតឈានមុខគេនៅតំបន់ទំនប់កប់ស្រូវ ជាប្រភេទវីឡាទោលសង់តាមរចនាបថបែបស៊ីវិស័យ មានតម្លៃទាប និងមានទីធ្លាធំទូលាយ ។