ថ្វីត្បិតប្រជាជនប្រទេសកម្ពុជាមានត្រឹមតែ ១៦ លាននាក់ ប៉ុន្តែក្នុងរយៈពេលត្រឹមតែ ៦ខែប៉ុណ្ណោះ គេហទំព័រស្វែងរការងារ Cambojob ទទួលបានប្រាក់ចំណូលថេរគួរឲ្យ​កត់​សម្គាល់ ហើយក៏ទទួលបានការវិនិយោគដំបូងចំនួន ៥០០,០០០ ដុល្លារក្នុងអំឡុងពេល​វិបត្តិ​ជំងឺកូវីដ១៩។

ចាប់ពីឆ្នាំ២០១៦រហូតដល់ពាក់កណ្ដាលឆ្នាំ២០១៩ មនុស្សច្រើនជាង៦០០លាននាក់នៅក្នុងទីផ្សារអាស៊ីបានក្លាយជាទីកន្លែងដ៏មានសក្ដានុពលសម្រាប់សហគ្រាសចិនដើម្បីពង្រីក​ខ្លួនទៅក្រៅប្រទេស។ ៩០ ភាគរយ នៃការបណ្ដាក់ទុនរបស់យើងស្ថិតនៅក្នុងប្រទេស​ដូចជា សិង្ហបុរី ឥណ្ដូនេស៊ី ម៉ាឡេស៊ី ថៃ និងហ្វីលីពីន។ ដោយឡែកមានតែ២ ភាគ​រយ​ប៉ុណ្ណោះដែលត្រូវបានបោះទុនទៅប្រទេសផ្សេងៗទៀត។

បើប្រៀបធៀបប្រទេសឥណ្ឌូនេស៊ីដែលមានប្រជាជនជាង១០០លាន និងប្រទេសសិង្ហបុរី ដែលមានអាត្រាប្រាក់ចំណូលខ្ពស់ទៅនឹងប្រទេសកម្ពុជាដែលមានប្រជាជនត្រឹមតែជាង​១៦លាននាក់ ប្រទេសកម្ពុជាតែងតែជាទីផ្សារដែលត្រូវបានគេមើលរំលងក្នុងការបណ្ដាក់​ទុន។ ប៉ុន្តែបច្ចុប្បន្ន ការយល់ឃើញបែបនេះកំពុងតែត្រូវបានកែប្រែជាបណ្ដើរៗ។ ការចាប់ផ្ដើមជំហានដំបូងរបស់យើងជាមួយនឹងទីផ្សារការងារជាភាសាចិន ពួកយើងបានទទួលជោគជ័យដ៏គួរឲ្យកត់សម្គាល់ក្នុងរយៈពេលត្រឹមតែ៦ខែ និងទទួលបានសហគ្រាសខ្មែរ និង​ចិនចូលរួមជាង៤០០០ក្រុមហ៊ុនរួម ជាមួយចំណូលខ្ទង់ម៉ឺនដុល្លារជារឿងរាល់ខែ។ ការវិវត្តខ្លួនលើកដំបូង ពួកយើងត្រូវបានទទួលស្គាល់ និងវិនិយោគដោយ CANADIA INTEGRATED GROUP CO.,LTD។ លើសពីនេះ នៅឆ្នាំ២០២០ក្នុងអំឡុងពេលវិបត្តិកូវីដនេះ ពួកយើងទទួលបានការវិនិយោគដែលមានទឹកប្រាក់ចំនួន៥០ម៉ឺនដុល្លារ។

ចាប់ផ្ដើមពីទីផ្សារចិនយើងបានបង្កើតកម្មវិធីដែលជួយដល់ការស្វែងរកការងារដែលមានប្រសិទ្ធិភាព ដោយគាំទ្រគោលនយោយបាយទំនាក់ទំនងកម្ពុជា-ចិន Belt and Road Initiative។  នៅឆ្នាំ២០១៩ ក្រុមស្ថាបនិកនៃ Cambojob បានសង្កេតឃើញថាអា​ជីវ​កម្ម ផ្នែកផ្សព្វផ្សាយការងារមានភាពសកម្មខ្លាំងក្នុងវេបសាយ 58cam.com ដែលជា​វេបសាយល្បីល្បាញរបស់យើង ដោយមានការបង្ហោះសារឡើងនូវការផ្សព្វផ្សាយ ៥០ដងក្នុងមួយថ្ងៃ។ ផ្នែកផ្សព្វផ្សាយដំណឹងការងារ មានភាពសកម្មជាងការផ្សព្វផ្សាយផ្នែកផ្សេងៗជិតពីរដង។ 

ក្រោមការអភិវឌ្ឍន៍នៃគោលនយោបាយ “the Belt and Road Initiative” មន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ចិនជាប្រទេសលំដាប់ទីមួយដែលបានវិយោគក្នុងប្រទេសកម្ពុជា។ ចាប់ពីឆ្នាំ២០០៦ដល់ខែសីហា ឆ្នាំ២០១៩ ការវិនិយោគសរុបមានចំនួន៧.៩ពាន់លានដុល្លា ដែលស្មើរនឹង៣៥ភាគរយនៃការវិនិយោគសរុបក្រៅប្​រទេស​។ ខណៈពេលដែលទីផ្សារការងារភាសាចិននៅកម្ពុជាគឺមិនសូវទូលំទូលាយទេនៅពេលនោះ។

ចំពោះអ្នកស្វែងរកការងារជាភាសាចិន ភាគច្រើនសរសេរប្រវត្តិរូបតែមួយប្រយោគ ហើយផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗ ដូចជាហ្វេសប៊ុក។  ដូច្នេះប្រសិនចង់រកការ​ងារ​ដែលត្រូវនឹងជំនាញវិជ្ជាជីវៈរបស់ពួកគេ ប្រៀបដូចជាការស្វែងរកម្ជុលក្រោមបាតសមុទ្រ​អ៊ីចឹង។ មួយវិញទៀត ពួកគេងាយនឹងរងគ្រោះដោយសារក្រុមហ៊ុនខុសច្បាប់មួយចំនួនទៀតផង។

ក្រុមស្ថាបនិករបស់ពួកយើង ដែលមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងទីផ្សារបានធ្វើការស្ទង់មតិ និងសរុបទិន្នន័យហើយបានរកឃើញថា  សហគ្រាសជាង៨០ភាគរយបានជ្រើសរើសយកបុគ្គលិកចិនដែលមានទេពកោសល្យធម្មតា គឺត្រូវចំណាយច្រើនជាង ១៥០០​ដុល្លារអាមេរិកសម្រាប់មនុស្សម្នាក់។

ទន្ទឹមនឹងការចំណាយខ្ពស់បែបនេះ បែរជាអាត្រាបុគ្គលិកចិនបានលាឈប់ពីការងារជាមធ្យមរៀងរាល់ ៦ខែម្តងទៅវិញ។ នេះគឺជាតួរលេខ កាលពី២ឆ្នាំមុននៅប្រទេសចិន។  តើយើងត្រូវធ្វើដូចម្ដេចដើម្បីបង្កើតកម្មវិធីជ្រើសរើសបុគ្គលិកមួយដែលមានសុវត្ថិភាព និងមានប្រយោជន៍សម្រាប់អ្នកស្វែងរកការងារនៅក្នុងប្រទេសកម្ពុជា?   ដូច្នេះហើយ Cambo​Job​ បានបង្កើតឡើងជាដំណោះស្រាយ  ក្រុមស្ថាបនិកក៏បានរៀបចំបង្កើត MVP ដើម្បីសាកល្បងគេហទំព័ររបស់យើង ហើយក្នុងរយៈពេល ៦ខែ យើងបានធ្វើឱ្យផលិតផល និងសេវាកម្មរបស់យើងឈានទៅមុខបន្តទៀត។

នៅខែតុលា ឆ្នាំ២០២០ Cambojob ទទួលបានសហគ្រាសខ្មែរនិងចិនចូលរួមជាង​៤០០០​ក្រុមហ៊ុននិងមានអ្នកប្រើប្រាស់ជាង ១០ម៉ឺននាក់។ ម្យ៉ាងទៀត cambojob ក៏បានផ្គូរផ្គងការងារបានជាង ១៥០០០ សម្រាប់សហគ្រាសនិងអ្នកស្វែងរកការងារ ហើយអត្រាទូទាត់ប្រាក់បានសម្រេចរបស់សហគ្រាសកើនឡើងចំនួន៣០ ភាគ។ 

ការអភិវឌ្ឍនិងការបង្កើតគំរូសេវាកម្មដែលមានសុវត្ថិភាពនិងប្រសិទ្ធភាព គេហទំព័រ cambojob មានកម្មវិធីនិងអ្នកត្រួតពិនិត្យគ្រប់ដំណាក់កាល។ យើងមិនទទួលស្គាល់ដាច់​ខាតចំពោះសហគ្រាសខុសច្បាប់ ហើយអាចធានាបាននូវភាពត្រឹមត្រូវជាង ៩០% នៃព័ត៌​មានទីតាំងសហគ្រាស។ ទិន្នន័យនេះនឹងឈានដល់ ៩៩ភាគរយបន្ទាប់ពីផលិតផលថ្មីAPP ត្រូវបានបង្កើតឡើង ហើយយើងនឹងបន្ថែមកម្មវិធីនិងអ្នកត្រួតពិនិត្យអោយមានសុវត្ថិ​ភាព​និងប្រសិទ្ធភាពថែមទៀត។  

Cambojob ផ្ដោតទៅលើសុវត្តិភាពជាចម្បង ផលិតផលនិងសេវាកម្មល្អគឺជាជ្រុងដ៏សំ​ខាន់​នៅពេលដែលផលិតផលអ៊ីនធឺណិតរបស់ចិនចូលទៅប្រទេសផ្សេងៗ មានភាគ​រយ​ខ្ពស់ដែលពួកគេនឹងជួបប្រទះនោះគឺការប្រកួតប្រជែងអាជីវកម្ម។ រាប់ពីការរៀបចំផែនការរហូតដល់ការធ្វើទំនាក់ទំនង ជាមួយនឹងអតិថិជនដែលបានប្រើប្រាស់សេវារបស់ពួកគេ។ 

ដោយការយល់ដឹងទៅលើវិស័យទីផ្សារនឹងសេដ្ឋកិច្ចរបស់សហគ្រិននៅមានកម្រិត ពួកគេនឹងមានភាពងាយស្រួលក្នុងវិស័យអាជីវកម្ម។ បញ្ហានេះក៏ជាបញ្ហារបស់សហគ្រិនចិនដែលបម្រីសេវាកម្មលើអ៊ីនធឺណិតនៅកម្ពុជាផងដែរ។ ចំណុចនេះហើយដែលបានជម្រុញអោយ​Cambojobបានមកបោះទីតាំងនៅទីក្រុងភ្នំពេញស្ទើរតែ៨០% របស់ពួកយើងគឺសុទ្ធតែជាបុគ្គលិកកម្ពុជា។ 

ពួកយើងនឹងខិតខំប្រឹងប្រែងរៀបចំផលិតផលនឹងសេវាកម្មថ្មីៗដែលនឹងក្លាយជាតម្រូវ​ការរបស់បុគ្គលិកក្នុងស្រុកនិងក្រៅស្រុក។  Cambojobបានប្រើប្រាស់យុទ្ធសាស្រ្ដផ្ដល់រង្វាន់ផ្សងសំណាងដើម្បីទាក់ទាញអ្នកគាំទ្រចូលរួមសកម្មភាពនៅលើFacebook។ បច្ចុប្បន្នទីផ្សារគេហទំព័រការងារកម្ពុជាភាគច្រើនបានប្រើប្រាស់យុទ្ធសាស្រ្ដ គឺ “បង់ប្រាក់ជាមុន ទើប​ទទួលសេវាកម្មប្រើប្រាស់” ក៏ប៉ុន្តែគម្រូរអាជីវកម្មរបស់Cambojobគឺមានផ្សេងពីនេះដោយយើងបើកអោយប្រើប្រាស់មុនយ៉ាងទូលំទូលាយ និងស្គាល់ច្បាស់ពីផលិតផលជាមុន​សិន។ ក្នុងអំឡុងពេល៦ខែកន្លងមកនេះដែលយើងបានដាក់អាជីវកម្មនៅក្នុងការធ្វើតេស្ត​គំរូ នោះពួកយើងក៏ទទួលបានប្រាក់ចំណូលជាដុល្លារជាមធ្យមដែលរកបានពីប្រវត្តិ​រូប ។   

ការវិភាគលើទិន្នន័យអំពីទីផ្សារក្នុងស្រុកនឹងកំណត់ឡើងវិញនូវ “គោលការណ៍ងាយស្រួលប្រើប្រាស់” សម្រាប់ការជ្រើសរើសបុគ្គលិកតាមអ៊ិនធឺណិតនៅកម្ពុជា។  នៅកម្ពុជាមានអ្នក​ប្រើប្រាស់អ៊ិនធឺណិតជិត១៥លាននាក់ ច្រើនជាងប្រជាជនសរុប៩០%នៃ១០.៩៥លាននាក់ជាអ្នកប្រើប្រាស់ ទិញ និងលក់ឥវ៉ាន់តាមអនឡាញ។ 

ដំបូងបង្អស់កម្មវិធីជ្រើសរើសបុគ្គលិកជាភាសាចិនរបស់ពួកយើង គឺដើម្បីរកការងារដែលមានសក្ដានុពសម្រាប់ផ្នែកភាសាចិននៅក្នុងនិងក្រៅប្រទេស។ ក្នុងកំឡុងពេលនោះដែរបុគ្គលិកCambjobដែលចេះភាសាចិនមាន៥០ភាគរយប៉ុណ្ណោះ។  ក្រុមហ៊ុនជ្រើសរើសបុគ្គ​លិកតាមអ៊ិនធឺណិតមានច្រើនជាង៣០ក្នុងទីផ្សារប្រទេសកម្ពុជា។ 

បើនិយាយពីឧបករណ៍ជជែកបណ្តាញLINEរបស់ជប៉ុន តេឡេក្រាមTelegramរបស់រុស្ស៊ី កម្មវិធី WhatsApp និងFacebookរបស់សហរដ្ឋអាមេរិកមានអ្នកប្រើប្រាស់ច្រើនជាងមួយលាននាក់នៅក្នុងប្រទេសកម្ពុជា។ 

ទោះជាយ៉ាងណា អត្រាការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់កម្ពុជានៅទាបនៅ​ឡើយ។ យើងធ្លាប់បានសម្ភាសន៍សហគ្រិនអ៊ិនធឺណិតក្នុងស្រុកដែលបានទទួលជោគ​ជ័យជាច្រើនដែលបាននិយាយថា “ជនបរទេសគេបានរិះគន់ផលិតផលរបស់ខ្មែរយើងដែរ ថា​វា​មិនមានការជឿនលឿនដូចគេ ក៏ប៉ុន្តែបើយើងក្រលែកមកមើលអ្នកប្រើប្រាស់យើងវិញ ពួកគេត្រូវការរបស់ល្អហើយមានតម្លៃសមរម្យ” ។ ប្រសិនបើយើងបង្កើតផលិតផល ឬសេវាកម្មអ្វីមួយនៅកម្ពុជា យើងត្រូវតែធ្វើតាមតម្រូវរបស់អថិតិជន។ ដូច្នេះ! យើងមិនអាចបង្កើតសេវាកម្មមួយជឿនលឿនពេកហើយមានតម្លៃថ្លៃបានទេ។  

នេះគឺជាឱកាសសំរាប់Cambojob។ ក្រុមស្ថាបនិកជឿជាក់ថា “របស់ល្អគឺជាវិវត្តន៍ល្អដោយធម្មជាតិ មិនចាំបាច់មានជម្រើសច្រើនទេ។ បើសហគ្រិនក្នុងស្រុកមិនបានឃើញធន​ធាន​ល្អទេ តើពួកគេអាចទទួលផលិតផលល្អបានយ៉ាងដូចម្តេច?”  សូមជម្រាបថាមុនពេលការផ្សាយAppថ្មី ក្រុមការងារ Cambojobបានប្រមូលផ្តុំអ្នកគាំទ្រហ្វេសប៊ុកដែលមានភក្តីភាពជាង ៣លាននាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកនិង Tik Tokតាមរយៈប្លង់ថតបណ្ដាញផ្សព្វផ្សាយដ៏មានវិជ្ជាជីវៈផ្ទាល់ខ្លួន។

នាពេលបច្ចុប្បន្ននេះCambojobបានចុះផ្សាយព័ត៌មានជាង ១០០០ការងារ និងព័ត៌មានជ្រើសរើសបុគ្គលិកដែលចេញផ្សាយពីអ្នកប្រើប្រាស់រាល់ថ្ងៃនៅក្នុងតារាងប្លង់ហ្វេសប៊ុកនី​មួយៗ។ បច្ចុប្បន្ន Tik Tok បានរីកសាយភាយយ៉ាងឆាប់រហ័សនៅលើពិភពលោក ហើយយើងបានផ្សព្វផ្សាយវីដេអូល្អបំផុតរបស់យើង។ មានទស្សនិកជនប្រហែល5លាននាក់ដែលគ្របដណ្តប់អ្នកប្រើប្រាស់កម្ពុជាទាំងអស់នៅលើកម្មវិធីមួយនេះ។ 

ក្រឡេកទៅមើលអនាគត ហើយនិងការកសាងធនធានមនុស្សដែលមានទេពកោសល្យដោយចីរភាព។ កញ្ញា Youheakដែលជាអ្នកនាំពាក្យនៅក្រុមហ៊ុន Cambojob បាននិ​យាយថាតាមពិតទៅអ្នកប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណិតនៅអាស៊ីគឺមានភាពទូលំទូលាយណាស់​ គ្រាន់តែទំនុកចិត្តនូវការប្រើប្រាស់ និងការជឿជាក់ នៅមិនទាន់មានភាគរយខ្ពស់នៅឡើយ។ ម្យ៉ាងទៀត អត្រាការប្រើប្រាស់កាតធនាគាររបស់ប្រជាជនកម្ពុជាក៏នៅក្នុងដំណាក់កាលដែលតិចជាង ២០% ដែរ។ អ្នកប្រើប្រាស់អ៊ិនធឺណិតដើម្បីធ្វើការបញ្ជាទិញតាមអនឡាញ ភាគច្រើនខ្វះភាពជឿជាក់ទៅលើ ” បង់ប្រាក់ ពេលទទួលទំនិញ” ហើយ ប្រសិនបើពួកគាត់បញ្ចាការទិញអនឡាយ ក៏មិនឱ្យលើសពី20 $ដែរ។

Cambojob នាពេលអនាគត ពូកយើងនឹងប្រមូលផ្តុំនូវទិន្នន័យតាមរយៈគេហទំព័រការងារ និងឈានចូលទៅក្នុងទីផ្សារប្រព័ន្ធឥណទាននៅអាស៊ី។ នៅខែវិច្ឆិកាឆ្នាំ ២០២០ (cambojob) នឹងចេញផ្សាយផលិតផលរបស់យើងជាផ្លូវការព្រមទាំងផ្តល់សេវាកម្មជ្រើសរើសបុគ្គលិកតាមអ៊ិនធឺណិតសម្រាប់អ្នកប្រើប្រាស់រាប់សិបលាននាក់នៅកម្ពុជា៕