
ភ្នំពេញ ៖ បឹងអូរអណ្តែង ស្ថិតនៅសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានលុបអស់ស្ទើរទាំងស្រុងច ខណៈដែលពលរដ្ឋជាច្រើនគ្រួសារ តែងតែអាស្រ័យផលពីបឹងមួយនេះ។
លោក មឿន អួន ចៅសង្កាត់បឹងធំបានប្រាប់សារព័ត៌មានខ្មែរណាស់នៅល្ងាចថ្ងៃទី២២តុលានេះថា បឹងអូរអណ្តែងដែលមានទំហំប្រមាណជាង៣០ហិកតា ត្រូវបានផ្តល់ឲ្យក្រុមហ៊ុន ផាន អ៊ីម៉ិច ធ្វើការអភិវឌ្ឃ និងបានត្រូវគេចាក់ដីលុបតាំងពីដើមឆ្នាំ២០២០នេះ ដែលធ្វើឱ្យផ្ទៃបឹងនៅសល់ប្រហែល៣ហិកតាប៉ុណ្ណោះ។
លោកថា៖«ខ្ញុំមិនដឹងគេអភិវឌ្ឍធ្វើអ្វីទេ? បឹងនេះគេលុបក្នុងឆ្នាំហ្នឹង លុបអស់ហើយ លុបសល់តែ២ទៅ៣ហិកតាទៀតទេ។ ពីមុនបឹងនេះពលរដ្ឋអាចយកទឹកប្រើប្រាស់ស្រោចស្រពផលដំណាំបាន»។
អនុក្រឹតចុះខែកក្កដាឆ្នាំ២០២០នេះ ដែលមានចុះហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចធ្វើអនុបយោគបឹងអូរអណ្តែងនេះទំហំ ៧៧.៨២២ ម៉ែត្រក្រឡា ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជន ដើម្បីផ្ទេរទៅឲ្យរដ្ឋបាលរាជធានីភ្នំពេញគ្រប់គ្រងជាកម្មសិទ្ធិ។
លោក ម៉េត មាសភក្ដី មន្រ្តីនាំពាក្យសាលារាជធានី បានប្រាប់សារព័ត៌មានខ្មែរណាស់ថា លោកមិនបានដឹងអំពីការធ្វើអនុបយោគនេះទេ និងសុំពេលស្រាវជ្រាវរឿងនេះសិន៕
- ក្រុមការងារសម្របសម្រួល និងតំណាងអង្គការ Global Life Sharing របស់កូរ៉េ ចុះពិនិត្យមើលទីតាំងគម្រោងបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ - នៅថ្ងៃទី 13/07/2022
- សន្និសីទថ្នាក់ខេត្តរវាងអាជ្ញាធរតំណាងរដ្ឋាភិបាល យុវជន និងសហគ្រិនស្ត្រីមកពីខេត្តចំនួន៦នៅខេត្តសៀមរាប - នៅថ្ងៃទី 09/07/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា - នៅថ្ងៃទី 30/05/2022