ភោជនីយដ្ឋាន និងផាប់ សាន់តា បាបារ៉ា នឹងមានកម្មវិធីពិសេសនៅក្នុងថ្ងៃបុណ្យ Halloween ដោយមានការចូលរួមពីសិល្បករ សិល្បការនី ល្បីៗជាច្រើនរូបរួមមាន កញ្ញា បាន មុន្នីល័ក្ខ DJ Mike និងលោក ដា ភ្លេង នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ចាប់ពីម៉ោង 7ល្ងាចរហូតដល់ម៉ោង 12យប់។

ក្នុងនោះក៏មានការសម្តែង សៀករហ័សកម្ម និងកម្មវិធីចាប់ឆ្នោតដើម្បីឈ្នះរង្វាន់ ស្រាបៀ និងទូរស័ព្ទដៃជាច្រើនគ្រឿងផងដែរ ។

ភោជនីយដ្ឋាននិងផាប់សាន់តាបាបារ៉ា មានបម្រើសេវាកម្ម ចាប់ពីម៉ោង ១១ថ្ងៃត្រង់ រហូត​ដល់ម៉ោង១២យប់ ដោយមានបរិយាកាសល្អ ទីធ្លាធំទូលាយ មានផាសុខភាព អនា​ម័យ​​ខ្ពស់ ម្ហូបអាហារមានឱជារសឈ្ងុយឆ្ងាញ់ និងមានចុងភៅពោរពេញដោយបទពិ​សោធ​ន៍​ ជាពិសេសមានការរៀបចំរចនាឡើង ទាំងក្នុងនិងក្រៅតាមបែបទាន់សម័យ ។ 

ភោជនីយដ្ឋាននេះមានទីតាំង ស្ថិតនៅផ្លូវលេខ១៩៨៦ ផ្ទះលេខ២០៨១ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬអាចតាមដាន ព័ត៌មានផ្សេងៗ តាម​រយៈផេក ភោជនីយដ្ឋាន សាន់តា បាបារ៉ា Santa Barbara Restaurant & Pub និងអាច​ទំនាក់ទំនង តាមលេខលេខទូរស័ព្ទ 096 2222 246 /060 8888 91៕