
អង្គការសុខភាពពិភពលោកបានលើកឡើងនៅក្នុងកិច្ចប្រជុំពិសេសរបស់ថ្នាក់ដឹកនាំរបស់ខ្លួនមួយកាលពីថ្ងៃចន្ទថា មនុស្សម្នាក់ក្នុងចំណោម១០នាក់នៅជុំវិញពិភពលោក អាចមានឆ្លងជំងឺកូវីដ១៩។
ការលើកឡើងនេះ ខណៈតួលេខឆ្លងសកលដែលត្រូវបានគេរាយការណ៍មានចំនួន៣៥លាននាក់ ប៉ុន្តែអង្គការសុខភាពពិភពប៉ាន់ស្មានថា តួលេខឆ្លងពិតប្រាកដអាចមានជិត៨០០លាននាក់ឯណោះ។
មន្ត្រីជាន់ខ្ពស់របស់អង្គការនេះ បាននិយាយថា ពិភពលោកកំពុងស្ថិតនៅក្នុងហានិភ័យ ហើយក្នុងរយៈពេល១០ខែមកនេះ មិនទាន់មានសញ្ញាណាមួយអាចបញ្ចប់វាបាននៅឡើយ។ ប្រទេសមួយចំនួនកំពុងប្រឈមជាមួយនឹងរលកទី២ និងខ្លះស្ថិតនៅក្នុងកម្រិត តួរលេខឆ្លងខ្ពស់។
លោក Mike Ryan នាយកប្រតិបត្តិនៃកម្មវិធីសុខភាពពិភពលោកបានប៉ាន់ស្មានថា ១០% នៃចំនួនប្រជាជនពិភពលោកឆ្លងវីរុសនេះ ហើយការឆ្លងមេរោគនេះ គឺមានភាពខុសគ្នានៅតាមបណ្ដាប្រទេសនានា ប៉ុន្តែពិភពលោកនៅតែប្រឈមនឹងហានិភ័យនៅឡើយ។
លោកថា៖«យើងដឹងថាជំងឺរាតត្បាតនឹងបន្តវិវត្ត ប៉ុន្តែយើងក៏ដឹងដែរថា យើងមានឧបករណ៍ដែលធ្វើការដើម្បីទប់ស្កាត់ការចម្លងនិងជួយសង្គ្រោះជីវិត ហើយពួកគេកំពុងស្ថិតក្នុងការគ្រប់គ្រងរបស់យើង។
ប្រធានអង្គការសុខភាពពិភពលោកTedros Adhanom Ghebreyesus បានអំពាវនាវ ឱ្យពិភពលោកសាមគ្គីគ្នានិងភាពជាអ្នកដឹកនាំដ៏រឹងមាំ ដើម្បីប្រឆាំងជំងឺរាតត្បាតនេះ។
លោកថា៖«ទោះបីជាប្រទេសទាំងអស់ត្រូវបានរងផលប៉ះពាល់ដោយវីរុសនេះក៏ដោយ យើងត្រូវតែចងចាំថា នេះគឺជាជំងឺរាតត្បាតនេះមិនទាន់ថមថយនៅឡើយ។ ប្រទេសចំនួន១០មាន អ្នកឆ្លងនិងស្លាប់ចំនួន៧០ភាគរយ ហើយមានតែប្រទេសចំនួន៣ប៉ុណ្ណោះ ដែលមានការឆ្លងនិងស្លាប់ពាក់កណ្ដាលនៃចំនួននៅទូទាំងពិភពលោក»។
យោងតាមការបូកសរុបពីសាកលវិទ្យាល័យ Johns Hopkinsបញ្ជាក់ថា មនុស្សជាង១លាននាក់បានស្លាប់ដោយសារជំងឺកូវីដ បន្ទាប់ពីសហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីល បានរាយការណ៍ករណីឆ្លងច្រើនបំផុត៕
- ដើម្បីកសាងសមត្ថភាព និងរួមចំណែកកសាងប្រព័ន្ធសុខាភិបាលឯកជនឌីជីថល សមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា ចុះអនុស្សរណៈយោគយល់ ជាមួយកម្មវិធី ពេទ្យយើង - នៅថ្ងៃទី 20/05/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា (ប្រកាសឡើងវិញ) - នៅថ្ងៃទី 18/02/2022
- ឱកាសការងារនៅអង្គភាពសារព័ត៌មានឌីជីថល ខ្មែរណាស់ - នៅថ្ងៃទី 03/11/2021