
អាជ្ញាធរបានឃាត់ខ្លួនគ្រូពេទ្យភូមិម្នាក់នៅស្រុក សំបូរ ខេត្តក្រចេះ ក្រោយចាក់ថ្នាំធ្វើឲ្យកុមារអាយុ៣ខែស្លាប់ កាលពីថ្ងៃទី ២៧ ខែកញ្ញា។
លោក ប៊ុន ឈឿន អធិការនគរបាលស្រុកសំបូរ បានបញ្ជាក់ថា គ្រូពេទ្យឈ្មោះផាត់ ពិទូរ្យ ជាបុគ្គលិកមណ្ឌលសុខភាពស្រុកសំបូរ និងមានបើកអាជីវកម្មព្យាបាលឯកជននៅនិងផ្ទះ ត្រូវបាននគរបាលស្រុកធ្វើការឃាត់ខ្លួនភ្លាមៗតាមបញ្ជារបស់លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូង បន្ទាប់ពីនគរបាលទទួលបានបណ្តឹងពីឪពុកម្តាយរបស់ទារករងគ្រោះ។
ចំណែក លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះបានបញ្ជាក់ខ្លីថា លោកមិនទាន់ដឹងច្បាស់អំពីរឿងនេះនៅឡើយទេ ប៉ុន្តែលោកថា ឪពុកម្ដាយបានចោទប្រកាន់គ្រូពេទ្យឈ្មោះ ផាត់ ពិទូត្យ ថាបានចាក់ថ្នាំធ្វើឱ្យកូនរបស់ពួកគេស្លាប់ ក្រោយមកទទួលសេវាព្យាបាលជំងឺរលាកផ្លូវដង្ហើម៕
Latest posts by ខ្មែរណាស់ (see all)
- ក្រុមការងារសម្របសម្រួល និងតំណាងអង្គការ Global Life Sharing របស់កូរ៉េ ចុះពិនិត្យមើលទីតាំងគម្រោងបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ - នៅថ្ងៃទី 13/07/2022
- សន្និសីទថ្នាក់ខេត្តរវាងអាជ្ញាធរតំណាងរដ្ឋាភិបាល យុវជន និងសហគ្រិនស្ត្រីមកពីខេត្តចំនួន៦នៅខេត្តសៀមរាប - នៅថ្ងៃទី 09/07/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា - នៅថ្ងៃទី 30/05/2022