ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃទី ៣ ខែកញ្ញានេះពីការចាប់ផ្តើមបើកដំណើរការជើងហោះហើរអន្តរជាតិជាមួយទីក្រុងចំនួន៦ នៅអាស៊ី ចាប់ពីពាក់កណ្តាលខែកញ្ញា ក្រោយពីផ្អាករយៈពេលជាច្រើនខែដោយសារការឆ្លងនៃជំងឺកូវីដ១៩។

ការបើកជើងហោះហើរជាថ្មីជាមួយទីក្រុងចំនួន៦ នៅអាស៊ីរួមមាន ទីក្រុងក្វាងចូវ ទី​ក្រុង​សេអ៊ូល ទីក្រុងវៀងចន្ទ ទីក្រុងភ្នំពេញ ទីក្រុងតៃប៉ិ និងទីក្រុងតូក្យូ។ គូសបញ្ជាក់ផង​ដែរថា​ វៀតណាមបានប្រកាសបិទជើងហោះហើរជាមួយកម្ពុជាតាំងពីដើមខែមេសា ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩៕