ភោជនីយដ្ឋាន សាន់តាបាបារ៉ា (Santa Barbara) ជាកន្លែងសម្រាកជួបជុំគ្រួសារ មិត្តភក្តិដ៏ល្អបំផុតជាមួយបរិកាសដ៏ស្រស់បំព្រង ជាមួយនឹងការរចនាម៉ូដបែបក្លាស៊ិក( Classic) ​និងមុខម្ហូបច្រើនសម្បូរបែប ពិសេសការផ្ដល់ជូនតន្រ្តីបែបអាខស់ស្ទិក​ ក្រោមវត្តមានតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាក្រកម្ពុជាផងដែរ។

សាន់តាបាបារ៉ា ក៏មានសេវាអាហារថ្ងៃត្រង់ជាមួយបន្ទប់វីអាយភី(VIP) ដ៏ធំទូលាយបំពាក់ទៅដោយអំពូលភ្លើងលម្អយ៉ាងស្រស់ស្អាត រួមទាំងមុខម្ហូបជាច្រើនដែលច្នៃឡើងដោយស្នា​ដៃ​ចុងភៅចំណានៗ បម្រើជូនអស់លោកអ្នក មិនឱ្យខុសបំណងឡើយ។ ចំពោះការរៀប​ចំផ្ទៃខាងក្នុងហាង មានគំនូរទេពអប្សរារេរាំគួរជាទីទស្សនា ជាមួយ តុ សាឡុង និងកៅអីអង្គុយ​ ដែលមានការរៀបចំឡើងយ៉ាងស្រស់ស្អាតថែមមួយកម្រិតទៀត។

សម្រាប់លោក លោកស្រី អ្នកនាងកញ្ញា ដែលកំពុងស្វែងរកទីតាំងលំហែអារម្មណ៍ បែបលក្ខណៈគ្រួសារ មិត្តភក្ដិ បងប្អូន សូមរួរាន់អញ្ជើញមកកាន់ភោជនីយដ្ឋានសាន់តាបារ៉ាឥឡូវនេះ ដែលមានមុខម្ហូបជាច្រើន ស្រាបៀរគ្រប់មុខ ពិសេស សាន់តាបាបារ៉ា ក៏មានទទួលរៀបចំពិធីជប់លៀង ឬខួបកំណើតផ្សេងៗ។

ភោជនីយដ្ឋានសាន់តាបាបារ៉ា ចាប់ផ្ដើមបើកពីម៉ោង ១១:00 ព្រឹក រហូតដល់ម៉ោង ១២:០០ នាទីយប់ ដែលមានទីតាំងស្ថិតនៅលើផ្លូវលេខ​១៩៨៦, ផ្ទះលេខ២០៨១, ភូមិភ្នំពេញថ្មី, សង្កាត់ភ្នំពេញថ្មី, ខណ្ឌសែនសុខ, រាជធានីភ្នំពេញ ​ឬ ទំនាក់ទំនងតាមទូរស័ទ្ទលេខ ៖ ០៩៦ ២២២ ២២៤ ៦ / ០៦០ ៨៨៨ ៨៩១៕