Bayern Munich បានគ្រងដំណែងជើងឯក Champion League ហើយ ក្រោយយកឈ្នះក្រុម Paris Saint-German ដោយលទ្ធផល១ទល់០ នៅកីឡដ្ឋាន Estadio da Luz ក្រុងLisbon ប្រទេសព័រទុយហ្គាល់ នៅថ្ងៃទី២៣ សីហា។ វាក៏ជាការលើកពាន Champion League លើកទី៦ របស់ Bayern ដែរ។

គ្រាប់បាល់១គ្រាប់ ដែលជួយឲ្យ Bayern លើកពាននេះ រកបានដោយខ្សែបម្រើKingsley Coman ដែលបានប្រើក្បាលតែតបញ្ចូលទី នៅនាទី៥៩ ក្រោយពីការបញ្ចូនបាល់យ៉ាងល្អពីសំណាក់ខ្សែការពារ Joshua Kimmich ។

ការប្រកួតរវាងក្រុមទាំងពីរ បានសម្រុកគ្នាខ្លាំងទៅវិញទៅមក ខណៈដែលកីឡាករ Neymar និង Kylian Mbappe របស់ PSG មានឱកាសស៊ុតបាល់បំប៉ោងសំណាញ់ទី Bayern ជាច្រើនដងដែរ ប៉ុន្តែត្រូវបរាជ័យ ដោយសារអ្នកចាំទី Manuel Neuer ជួយសង្គ្រោះបាន។

សម្រាប់ការប្រកួតនេះ Bayern គ្រប់គ្រងបាល់បាន៦២ភាគរយ មានឱកាសស៊ុត១២លើក និងចំគោលដៅ២ដង។ ចំណែក PSG គ្រប់គ្រងបាល់បាន៣៨ភាគរយ មានឱកាសស៊ុត១០លើក ហើយចំគោលដៅ៣ដង។

ជ័យជម្នះនេះ ជួយឲ្យ Bayern Munich លើកពាន Champion League លើកទី៦របស់ខ្លួន ។ Bayern ធ្លាប់ឈ្នះពាននេះ នៅក្នុងឆ្នាំ១៩៧៤, ឆ្នាំ១៩៧៥, ឆ្នាំ១៩៧៦, ឆ្នាំ២០០១ និងឆ្នាំ២០១៣៕