
អ្នកជំនាញជនជាតិចិន មានគម្រោងវិនិយោគបង្កើតរោងចក្រស្រាវជ្រាវ និងដាំដុះរុក្ខជាតិឱសថ នៅកម្ពុជា ក្រោមការជ្រុមជ្រែងពីរដ្ឋាភិបាលចិន។
ក្នុងកិច្ចពិភាក្សាកាលពីថ្ងៃទី៦ ខែសីហា លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា ការវិនិយោគវិទ្យាស្ថានស្រាជ្រាវ ដាំដុះ និងចម្រាញ់រុក្ខជាតិឱសថនៅកម្ពុជា គឺបានលើកកម្ពស់ចំណងសាមគ្គីភាពកម្ពុជា និងចិនកាន់តែរឹងមាំ ហើយក៏បានចូលរួមប្រើប្រាស់វត្ថុធាតុដើម បង្កើតការងារ និងផ្ដល់ចំណូលដល់ពលរដ្ឋ ព្រមទាំងកាត់បន្ថយបរិមាណនាំចូលឱសថនាពេលអនាគតផងដែរ។
លោក ឆាវ អ៊ីនទ័រ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Khmer Holding Group និង Shanxi Institute of National Medical Biology បានបញ្ជាក់ថា គម្រោងវិនិយោគនេះ ត្រូវបានគាំទ្រ និងផ្ដល់ថវិកាពីរដ្ឋាភិបាលចិនទាំងស្រុង។
លោករដ្ឋមន្រ្តី វេង សាខុន អនុញ្ញាតឲ្យក្រុមហ៊ុនសិក្សាទីតាំង ផ្ទៃដីដាំដុះរុក្ខជាតិឱសថ ដើម្បីកំណត់ពេលវេលាជាក់លាក់ក្នុងការអនុវត្តគម្រោងពេញលេញ និងគ្រប់ជ្រុងជ្រោយ ស្របពេលដែលទំហំនៃការនាំចេញកសិផលកម្ពុជានាពេលកន្លងមកមួយចំនួនដូចជា អង្ករ ចំណិតដំឡូងមីក្រៀម ចេកអំបូងលឿងស្រស់ គ្រាប់ ស្វាយចន្ទី និងដំណាប់ស្វាយ នាំចេញទៅទីផ្សារចិនកំពុងកើនឡើង៕
- ក្រុមការងារសម្របសម្រួល និងតំណាងអង្គការ Global Life Sharing របស់កូរ៉េ ចុះពិនិត្យមើលទីតាំងគម្រោងបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ - នៅថ្ងៃទី 13/07/2022
- សន្និសីទថ្នាក់ខេត្តរវាងអាជ្ញាធរតំណាងរដ្ឋាភិបាល យុវជន និងសហគ្រិនស្ត្រីមកពីខេត្តចំនួន៦នៅខេត្តសៀមរាប - នៅថ្ងៃទី 09/07/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា - នៅថ្ងៃទី 30/05/2022