
នៅព្រឹកថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២០ ក្រសួងសុខាភិបាលបានប្រកាសពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មីចំនួន ២នាក់បន្ថែមទៀត និងអ្នកជាសះស្បើយ ចំនួន ២នាក់ផងដែរ។ ករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីគឺជាបុរសជនជាតិខ្មែរ ១នាក់អាយុ ៣៨ឆ្នាំ ដែលបានធ្វើដំណើរពីប្រទេសប៉ាគីស្ថាន និងបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ីមកកម្ពុជា និងបានធ្វើចត្តាឡីស័កនៅបូរី ១០០ ខ្នង និងស្រ្តីជនជាតិកាហ្សាក់ស្តង់ ចំនួន ១នាក់ អាយុ ៤២ឆ្នាំ បានធ្វើដំណើរមកពីប្រទេសកាហ្សាក់ស្តង់ និងបានបន្តជើងហោះហើរពីប្រទេសកូរ៉េមកកាន់កម្ពុជាកាលពីថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២០។
ដោយឡែកសម្រាប់ករណីអ្នកជំងឺជាសះស្បើយគឺជា ស្រ្តីជនជាតិខ្មែរ ១នាក់ និងកុមារីជនជាតិអាមេរិកកាំង ១នាក់។ ស្រី្តជនជាតិខ្មែរអាយុ ៦០ឆ្នាំ ស្នាក់នៅបូរីប៉េងហួត ច្បារអំពៅ រាជធានីភ្នំពេញ បានធ្វើដំណើរពីសហរដ្ឋអាមេរិក និងបានបន្តជើងហោះហើរពីចិនមកកម្ពុជា និងកុមារីជនជាតិអាមេរិកកាំង ១នាក់ ដែលបានធ្វើដំណើរពីសហរដ្ឋអាមេរិក និងបន្តជើងហោះហើរពីប្រទេសកូរ៉េខាងត្បូងមកកាន់កម្ពុជា។
គិតមកត្រឹមថ្ងៃទី៥ ខែសីហាឆ្នាំ២០២០នេះ ស្ថានភាពអ្នកវិជ្ជមានជំងឺកូវីដ១៩ ទូទាំងប្រទេសសរុបចំនួន ២៤៣នាក់ អ្នកជាសះស្បើយសរុបទូទាំងប្រទេសចំនួន ២០២នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៤០នាក់៕
ដោយ៖ អ៊ីសា ហាសាណះ
- ក្រុមការងារសម្របសម្រួល និងតំណាងអង្គការ Global Life Sharing របស់កូរ៉េ ចុះពិនិត្យមើលទីតាំងគម្រោងបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ - នៅថ្ងៃទី 13/07/2022
- សន្និសីទថ្នាក់ខេត្តរវាងអាជ្ញាធរតំណាងរដ្ឋាភិបាល យុវជន និងសហគ្រិនស្ត្រីមកពីខេត្តចំនួន៦នៅខេត្តសៀមរាប - នៅថ្ងៃទី 09/07/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា - នៅថ្ងៃទី 30/05/2022