គ្រឿងញៀនចំនួន ៣៩.១១២,១៤ក្រាម ត្រូវអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដុតបំផ្លាញចោល នៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ នេះបើតាមការប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃសទី៤ ខែសីហា។

ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងគ្រឿងញៀន លោក ​ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង លើកឡើងថា ការដុតបំផ្លាញគ្រឿងញៀនជិត ៤០គីឡូនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន និងជាសារអប់រំដល់ពលរដ្ឋបញ្ឍបការប្រើប្រាស់គ្រឿងញៀន។

ជាមួយគ្នានេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធ៍ម បានប្រាប់ថា គ្រឿងញៀន និងវិបត្តិកូវីដ១៩ គឺជាបញ្ហាប្រឈមរបស់យើងទាំងអស់គ្នា ខណៈដែលយុទ្ធនាការប្រឆាំងគ្រឿងញៀន៥លើក បង្ក្រាបបានជាង៣ម៉ឺនករណី និងឃាត់ខ្លួនជាង៦ម៉ឺននាក់ ព្រមទាំងដកហូតបានគ្រឿងញៀនជាង២៣០០គីឡូក្រាម៕