
អាជ្ញាធរខេត្ត រតនៈគិរី បានអំពាវនាវដល់អ្នកទេសចរ ផ្អាកបណ្ដោះអាន្នរាល់ដំណើរកម្សាន្តទៅកាន់តំបន់ភ្នំឧទ្យានជាតិវីរជ័យ។ នេះបើតាមការជូនណឹងរបស់មន្ទីរបរិស្ថានខេត្ត រតនៈគិរីកាលពីថ្ងៃទី២ ខែសីហា។
មន្ទីរបរិស្ថាន ប្រាប់ថា ការឈានចូលមកដល់នូវរដូវស្សា មានភ្លៀងធ្លាក់ជន់ជោនៅតាមអូរមួយចំនួននៅលើភ្នំឧទ្យានជាតិវីរជ័យ ដូច្នេះគ្រោះធម្មជាតិនេះអាចបង្កគ្រោះថ្នាក់ដល់ពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរ។
ការអំពាវនាវនេះ បន្ទាប់ពីក្រសួងធនធានទឹក បានព្យាករណ៍ថា ចាប់ពីថ្ងៃទី១ដល់៥ ខែសីហា នៅតាមតំបន់នានារបស់ប្រទេសកម្ពុជានឹងមានធ្លាក់ច្រើនជាបន្តបន្ទាប់ ដែលអាចបណ្ដាលឲ្យកើតមានជំនន់ទឹកភ្លៀង ដោយសារសម្ពាធទាបសកម្មមួយបានកើតឡើងនៅសមុទ្រចិនខាងត្បូង និងបានវិវត្តទៅជាវិសម្ពាធទាប បង្កើនឥទ្ធិពលទៅជាព្យុះទី៣ឈ្មោះ ស៊ីនឡាគូ ដែលបក់បោកខ្លាំងលើប្រទេសកម្ពុជា។ កត្តាបែបនេះ ធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់ជាបន្តបន្ទាប់៕
- ក្រុមការងារសម្របសម្រួល និងតំណាងអង្គការ Global Life Sharing របស់កូរ៉េ ចុះពិនិត្យមើលទីតាំងគម្រោងបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ - នៅថ្ងៃទី 13/07/2022
- សន្និសីទថ្នាក់ខេត្តរវាងអាជ្ញាធរតំណាងរដ្ឋាភិបាល យុវជន និងសហគ្រិនស្ត្រីមកពីខេត្តចំនួន៦នៅខេត្តសៀមរាប - នៅថ្ងៃទី 09/07/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា - នៅថ្ងៃទី 30/05/2022