ទារកម្នាក់ និងពលករចំនួន ២៨នាក់ នៅប្រទេសហ៊្សកដានី វិលត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីរោងចក្រ ២កន្លែងបញ្ឈប់កិច្ចសន្យាការងារ។ នេះតាមការជូនដំណឹងរបស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស កាលពីថ្ងៃទី៣០ ខែកក្កដា។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ពលករខ្មែរចំនួន ២៨ នាក់ និងទារកម្នាក់ បានធ្វើដំណើរចេញពីប្រទេសហ៊្សកដានីកាលពីថ្ងៃទី៣០ ខែកក្កដា ២០២០ ដោយបានឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ហើយនឹងមកដល់ប្រទេសកម្ពុជានៅព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ តាមជើងយន្តហោះលេខ 8M1105។

សូមបញ្ជាក់ថា ពលករខ្មែរចំនួន២៨នាក់នេះគឺស្ថិតក្នុងចំណោមពលករខ្មែរសរុបចំនួន៨៣ ដែលកំពុងធ្វើការងារនៅក្នុងរោងចក្រទាំងពីរកន្លែងនៅប្រទេសហ៊្សកដានី៕