
ភ្នំពេញ៖ កម្ពុជានឹងបន្តធ្លាក់ភ្លៀងច្រើនចាប់ពីថ្ងៃទី ២៩ ខែកក្កដាទៅ ខណៈ ប្រព័ន្ធសម្ពាធទាបអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម។
សម្រាប់បណ្តាខេត្តនៅតំបន់វាលទំនាបភាគកណ្តាល មានសីតុណ្ហភាពអប្បបរមាមានពី ២៦-២៨ °C និងសីតុណ្ហភាពអតិបរមាមានពី ៣២-៣៤ °C នឹងមានភ្លៀងធ្លាក់រាយប៉ាយពីកម្រិតមធ្យមទៅច្រើន នៅផ្នែកខ្លះនឹងមានភ្លៀងធ្លាក់ខ្លាំង។
សម្រាប់តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦ °C និងសីតុណ្ហភាពអតិបរមាមានពី ៣០-៣២°C នឹងមានភ្លៀងធ្លាក់រាយប៉ាយពីល្បឿនមធ្យមទៅបង្គួរ ដែលមាន។ចំណែកឯនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីល្បឿនខ្សោយទៅមធ្យម ហើយសីតុណ្ហភាពអប្បបរមា មានពី២៤-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C ។
ចាប់ពីថ្ងៃទី ៣១ ខែកក្កដា ដល់ថ្ងៃទី ៤ខែសីហានៅតំបន់ជួរភ្នំ និងផ្លូវទឹក ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះទឹកជំនន់។នៅតំបន់ផ្ទៃសមុទ្រនឹងមានភ្លៀងធ្លាក់ច្រើន និង រលកសមុទ្របក់បោកខ្លាំងចាប់ពីថ្ងៃទីទី១ ដល់ថ្ងៃទី ៣សីហា។
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវ សូមឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលនឹងអាចកើតមានឡើងជាយថាហេតុ៕
- ក្រុមការងារសម្របសម្រួល និងតំណាងអង្គការ Global Life Sharing របស់កូរ៉េ ចុះពិនិត្យមើលទីតាំងគម្រោងបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ - នៅថ្ងៃទី 13/07/2022
- សន្និសីទថ្នាក់ខេត្តរវាងអាជ្ញាធរតំណាងរដ្ឋាភិបាល យុវជន និងសហគ្រិនស្ត្រីមកពីខេត្តចំនួន៦នៅខេត្តសៀមរាប - នៅថ្ងៃទី 09/07/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា - នៅថ្ងៃទី 30/05/2022