
សៀមរាប៖ លោក គង់ គឹមឆាយ បានចាប់ផ្តើមរបរចិញ្ចឹមកង្កែបនៅភូមិអង្រ្កង ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប តាំងពីឆ្នាំ២០១៧មក ដោយដំបូងឡើយផ្តើមចេញពីការចិញ្ចឹមមេពូជចំនួន៣០គូប៉ុណ្ណោះ។ បច្ចុប្បន្នលោកមានមេពូជកើនដល់ ២០០០ក្បាល និងមេពូជបម្រុងចំនួន ៥០០០ក្បាល នៅលើផ្ទៃដីប្រមាណ ២៥០០ម៉ែត្រក្រឡា។
កសិករ គឹមឆាយ បញ្ជាក់ថា ជាមធ្យមក្នុងមេពូជ ២០០០ក្បាល លោកអាចមានលទ្ធភាពបង្កាត់ភ្ញាស់លក់កូនបានចំណូលប្រចាំខែប្រមាណ ២០០០ដុល្លារអាមេរិក ក្នុង១ខែ។ កសិកររូបនេះបន្តថា ក្នុងអាជីពនេះ លោកជួបបញ្ហាខ្លះៗក្នុងការចិញ្ចឹមកង្កែប ដូចជាបញ្ហាតម្លៃ និងចំណីជាដើម ព្រោះចំណី ត្រូវនាំចូលពីខាងក្រៅ។
ពាក់ព័ន្ធនឹងបញ្ហាចំណីនេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានចាត់ឱ្យរដ្ឋបាលជលផលបញ្ជូនមន្រ្តីបច្ចេកទេសមកបង្រៀនកសិករពីរបៀបលាយចំណីដោយខ្លួនឯងតាមបច្ចេកទេស ដើម្បីកាត់បន្ថយការចំណាយថ្លៃដើមខ្ពស់ នឹងទទួលបានផលចំណេញច្រើន។
បច្ចុប្បន្នយើងសង្កេតឃើញកសិករ ងាកមកចាប់អារម្មណ៍របរចិញ្ចឹមកង្កែបច្រើន ដោយសាររបរនេះ មានតម្រូវការទីផ្សារ និងទទួលបានចំណូលសមរម្យ ក្រោយពីពួកគាត់ប្រកបការងារស្រែចម្ការរួច៕
- ក្រុមការងារសម្របសម្រួល និងតំណាងអង្គការ Global Life Sharing របស់កូរ៉េ ចុះពិនិត្យមើលទីតាំងគម្រោងបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ - នៅថ្ងៃទី 13/07/2022
- សន្និសីទថ្នាក់ខេត្តរវាងអាជ្ញាធរតំណាងរដ្ឋាភិបាល យុវជន និងសហគ្រិនស្ត្រីមកពីខេត្តចំនួន៦នៅខេត្តសៀមរាប - នៅថ្ងៃទី 09/07/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា - នៅថ្ងៃទី 30/05/2022