ភ្នំពេញ៖​ ក្រសួងអបរំយុវជន និងកីឡា បានកំណត់នូវគោលការណ៍ចាំបាច់ចំនួន៦ចំណុច ឲ្យសាលាឯកជន ដែលទទួលបានការអនុញ្ញាតសាកល្បងបើកដំណើរការឡើងវិញនៅខែ សីហាខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក រស់ សុវាចា​ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២០។

លោកបន្តថា ដើម្បីឈានដល់ការចុះអនុស្សរណៈយោគយល់គ្នាសាកល្បងបើកដំណើរការ ដំណាក់កាលទី១ ក្នុងកំឡុងខែសីហា ឆ្នាំ២០២០ ក្រសួងអប់រំ នឹងបន្តណែនាំពិនិត្យវាយតម្លៃការរៀបចំរបស់គ្រឹះស្ថានសិក្សាឯកជន លើគោលការណ៍តម្រូវដូចខាងក្រោម៖

១. ការរៀបចំបរិស្ថានសាលា អគារសិក្សា និងការរៀបចំថ្នាក់រៀន (ចំនួនសិស្សក្នុងថ្នាក់រៀន ដែលគោរពបាននូវគម្លាតសុវត្ថិភាព) ដោយត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ជាពិសេសគ្រឹះស្ថានសិក្សាត្រូវបាញ់ថ្នាំសម្លាប់មេរោគ ជាទៀងទាត់ និងត្រូវបំពាក់ឧបករណ៍ សម្រាប់សម្លាប់មេរោគតាមស្តង់ដា។

២. គ្រូបង្រៀន សិស្ស និងបុគ្គលិកគ្រឹះស្ថានសិក្សាត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ មុនដំណើរការសាលា។

៣. ក្នុងករណីគ្រឹះស្ថានសិក្សាទាំងនេះ មានការធ្វេសប្រហែស ឬល្មើសនឹងអនុស្សរណៈយោគយល់គ្នា គ្រឹះស្ថានសិក្សាទាំងនោះនឹងត្រូវទទួលការព្រមាន និងឈានទៅផ្អាកដំណើរការបណ្តោះអាសន្ន។

៤. គ្រឹះស្ថានសិក្សាទាំងនេះ ត្រូវបន្តអនុវត្តនូវវិធីសាស្ត្រសិក្សាតាមបែបចម្រុះ គឺការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក រួមជាមួយនឹងការសិក្សានៅក្នុងថ្នាក់រៀន ព្រមទាំងគោរពនូវពិធីសារសុវត្ថិភាពសុខភាពសិក្សា។

អត្ថបទ៖ សុន មិនា​