
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសនៅខេត្តតាកែវនៅព្រឹកមិញថា រដ្ឋាភិបាលបានបានរកឃើញគ្រួសារប្រហែល៥ម៉ឺនគ្រួសារបន្ថែមទៀត ដែលធ្វើឱ្យចំនួនគ្រួសារក្រីក្រកើនពី៥៦ម៉ឺនគ្រួសារទៅដល់ប្រហែល៦១ម៉ឺនគ្រួសារ។
សម្ដេចបន្តថា នៅក្នុងខែកក្កដានេះ រដ្ឋាភិបាលក៏នឹងបង្កើនការចំណាយប្រាក់សម្រាប់ឧតម្ថម្ភគ្រួសារក្រីក្រទាំងនោះ កើនពី២៤លានដុល្លារទៅដល់២៨លានដុល្លារ ខណៈដំណើរការកំណត់អត្តសញ្ញានជនក្រីក្រនៅតែបន្តធ្វើ ដរាបណាជំងឺកូវីដ១៩ មិនទាន់បានថមថយនៅឡើយ។
សម្ដេចថា៖«បើកូវីដ មិនទាន់ថមថយទេ យើងនៅតែបន្តកម្មវិធីសង្គមកិច្ច ប៉ុន្តែមិនបានសេចក្ដីថា រដ្ឋចិញ្ចឹមរហូតទេ ហើយរដ្ឋក៏មិនមែនចិញ្ចឹមទាំងស្រុងដែរ តែគឺជាការប៉ះប៉ូវ។គ្រួសារខ្លះអាចទទួលបានជិត១០០ដុល្លារក្នុងមួយខែ»៕
Latest posts by ខ្មែរណាស់ (see all)
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា - នៅថ្ងៃទី 30/05/2022
- ដើម្បីកសាងសមត្ថភាព និងរួមចំណែកកសាងប្រព័ន្ធសុខាភិបាលឯកជនឌីជីថល សមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា ចុះអនុស្សរណៈយោគយល់ ជាមួយកម្មវិធី ពេទ្យយើង - នៅថ្ងៃទី 20/05/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា (ប្រកាសឡើងវិញ) - នៅថ្ងៃទី 18/02/2022