អង្គការសុខភាពពិភពលោកបានរាយការណ៏ថាករណីកើតកូវីដ១៩ មានការកើនឡើងជារៀងរាល់ថ្ងៃលើពិភពលោកដែលកើតរហូតដល់ ២៣៧.០០០ ករណី អង្គការសុខភាពពិភពលោកបានរាយការណ៏ថាករណីកើតកូវីដ១៩ លើពិភពលោកមានការកើនឡើងកាលពីថ្ងៃសុក្រមិ្សលមិញ ដែលឆ្លងរហូតដល់ ២៣៧.៧៤៣ក្នុងរយៈពេល២៤ម៉ោង។

នៅសហរដ្ធអាមេរិក ប្រេស៊ីល ឥណ្ឌា អាហ្វ្រីកខាងកើត ជាប្រទេសដែលកើតករណីថី្មច្រើនបំផុត នេះបើយោងតាមការរាយការណ៏ប្រចាំថ្ងៃ។ របាយការណ៏អង្គការសុខភាពពិភពលោកមុន បានផ្សាយថាមានករណីកើតថ្មី ២៣០.៣៧០ ត្រឹមថ្ងៃ ១២កក្កដា ហើយចំនួនអ្នកស្លាប់មានចំនួនក្រោម ៥.០០០ ក្នុងមួយថ្ងៃ នៅក្នុងខែកក្កដានេះ។

គិតមកត្រឹមថ្ងៃសុក្រនេះ ចំនួនកើតកូរ៉ូណាឡើងដល់ ១៤ លាននាក់ នេះបើយោងតាម Reuters ហើយជំងឺនេះបានសម្លាប់មនុស្សជាង ៥៩០.០០០ ក្នុងរយៈពេល ៧ខែ៕