
តាមការប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកក្កដា រយៈពេល៦ ខែឆ្នាំ២០២០ មានមនុស្ស ៤នាក់ស្លាប់ ដោយសារជំងឺគ្រុនឈាម បើធៀបឆ្នាំ ២០១៩ ថយចុះជាង៨៨%។
ក្រសួងបានបញ្ជាក់ទៀតថា ចាប់ពីខែមករា ដល់មិថុនា ឆ្នាំ២០២០ អត្រាអ្នកឆ្លងជំងឺគ្រុនឈាមមានចំនួន ៣,៣៣៩នាក់ និងស្លាប់៤នាក់ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួនអ្នកឆ្លងជំងឺគ្រុនឈាមមាន ២៨,២៨៥ នាក់ និងស្លាប់៣២ នាក់។ ត្បិតស្ថានភាពជំងឺគ្រុនឈាមថយចុះរហូតដល់៨៨% តែករណីរាយប៉ាយដុំៗ នៅកើតមានតាមភូមិសាស្រ្តមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ប៉ៃលិន សៀមរាប កណ្ដាល កំពង់ធំ តាកែវ មណ្ឌលគិរី រតនៈគិរី និងព្រះវិហារ។
កាលពីឆ្នាំ២០១៩ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមចំនួន៤៨ នាក់ ក្នុងចំណោមអ្នកជំងឺគ្រុនឈាមចំនួន៦៨ ៥៩៧ ករណី ដែលជាចំនួនកើនឡើងប្រហែល ៣ដង បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨។
ក្រសួងសុខាភិបាលបន្តក្រើនរំលឹកឲ្យពលរដ្ឋអនុវត្តតាមវិធានការបង្ការជំងឺគ្រុនឈាមតាមការផ្សព្វផ្សាយរបស់ក្រសួង និងមិនត្រូវសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្ដៅដោយខ្លួនឯងនោះទេ ព្រោះការវិនិឆ្ឆ័យ និងព្យាបាលមិនត្រឹមត្រូវអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត៕
អត្ថបទ៖ ឈុំ ចន្ថា
- ក្រុមការងារសម្របសម្រួល និងតំណាងអង្គការ Global Life Sharing របស់កូរ៉េ ចុះពិនិត្យមើលទីតាំងគម្រោងបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ - នៅថ្ងៃទី 13/07/2022
- សន្និសីទថ្នាក់ខេត្តរវាងអាជ្ញាធរតំណាងរដ្ឋាភិបាល យុវជន និងសហគ្រិនស្ត្រីមកពីខេត្តចំនួន៦នៅខេត្តសៀមរាប - នៅថ្ងៃទី 09/07/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា - នៅថ្ងៃទី 30/05/2022