ក្រសួងអប់រំយុវជន និងកីឡា សម្រេចកំណត់ថ្ងៃទី១៧ ខែសីហា ខាងមុខនេះអោយគ្រឹះស្ថានឯកជនរៀបចំប្រឡងបាក់ឌុប។ តែក្នុងការប្រឡងនេះ គ្រឹះស្ថានឯកជនដែលបានដាក់ពាក្យស្នើសុំប្រឡងត្រូវអនុវត្តទៅតាមការកំណត់ទុក ដោយតម្រូវអោយដាក់សិស្សក្នុងមួយថ្នាក់ត្រឹមតែ ១០ ទៅដល់ ១៥នាក់តែប៉ុណ្ណោះ។ ការកំណត់ចំនួនសិស្សនេះធ្វើឡើង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅលើពិភពលោកក៏ដូចជានៅប្រទេសកម្ពុជា។ ចំពោះនិទ្ទេសដែលសិស្សទទួលបាន គឺត្រូវកំណត់ជា៥កម្រិតដដែល ដែលរួមមាន និទ្ទេស Aនិទ្ទេស Bនិទ្ទេសCនិទ្ទេសនិងនិទ្ទេសE។

យោងតាមការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងថា ក្នុងករណីគ្រឹស្ថានឯកជនណាដែលមិនទាន់មានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯង ត្រូវរងចាំចូលរួមប្រឡងជាមួយគ្រឹៈស្ថានសិក្សាសាធារណៈនៅពេលក្រោយ តាមការជូនដំណឹងរបស់ក្រសួង៕

អត្ថបទ៖ អ៊ីសា ហាសាណះ