ភ្នំពេញ៖ និស្សិតកម្ពុជាចំនួន ៨០នាក់ ក្នុងចំណោមនិស្សិតសរុបចំនួន១៧៤ នៅប្រទេសអារ៉ាប៊ីសាអូឌីត នឹងធ្វើដំណើរឆ្លងកាត់ប្រទេសម៉ាឡេស៊ី ឆ្ពោះមកកាន់ប្រទេសកម្ពុជាវិញ នៅល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ។ នេះបើតាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោក កុយ គួង បន្តថា និស្សិតកម្ពុជាចំនួន ៨០ នាក់នោះ នឹងធ្វើដំណើរឆ្លងកាត់ប្រទេសម៉ាឡេស៊ី ហើយចេញពីម៉ាឡេស៊ីនៅម៉ោង ១៦ និង៣០ នាទី ឆ្ពោះមកកាន់ប្រទេសកម្ពុជា តាមជើងយន្តហោះពាណិជ្ជកម្មពិសេស លេខ MH762 ។ តាមគម្រោង ពួកគេនឹងមកដល់ភ្នំពេញនៅវេលាម៉ោង ១៧ និង២៥នាទី ល្ងាចនេះ៕