
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមានចាត់វិធានការតាមផ្លូវច្បាប់លើពលរដ្ឋ១១១ គ្រួសារ ដែលចាក់ដីសង់ផ្ទះ ធ្វើជាកម្មសិទ្ធិលើប្រឡាយលូប្រាំ។
ជាមួយគ្នានេះ លោក បានបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរដែនដី ត្រូវកំណត់ឲ្យបានច្បាស់អំពីដីកម្មសិទ្ធិរដ្ឋ និងពលរដ្ឋ។ សាលាក្រុងនឹងបង្កើតក្រុមការងារចុះបាញ់ថ្នាំកំណត់ទីព្រមទាំងធ្វើការណែនាំពលរដ្ឋដែលរំលោភប្រឡាយឲ្យរុះរើចេញ។
លោកបន្តថា ប្រឡាយលូប្រាំអាចរំដោះទឹកលិចលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ហើយស្ថានីយបូមទឹកលូប្រាំ ក៏ជាទីតាំងយុទ្ធសាស្ត្រក្នុងការរំដោះទឹកចេញពីតំបន់ខាងកើតព្រលានយន្តហោះ តំបន់ចោមចៅ តំបន់ត្រពាំងថ្លឹង ភូមិគោកបញ្ជាន់ តំបន់ផ្សារស៊ិនជូរីផ្លាហ្សា តំបន់ថ្មគោល ផ្លូវ២០០៤ និងមួយផ្នែកទៀតពីសង្កាត់ទឹកថ្លា ខាងត្បូងមហាវិថីសហព័ន្ធរុស្សី៕
Latest posts by ខ្មែរណាស់ (see all)
- ក្រុមការងារសម្របសម្រួល និងតំណាងអង្គការ Global Life Sharing របស់កូរ៉េ ចុះពិនិត្យមើលទីតាំងគម្រោងបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ - នៅថ្ងៃទី 13/07/2022
- សន្និសីទថ្នាក់ខេត្តរវាងអាជ្ញាធរតំណាងរដ្ឋាភិបាល យុវជន និងសហគ្រិនស្ត្រីមកពីខេត្តចំនួន៦នៅខេត្តសៀមរាប - នៅថ្ងៃទី 09/07/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា - នៅថ្ងៃទី 30/05/2022