ស្វាយរៀង៖ កសិករ សំអាត សម រស់នៅភូមិអូរស្រងាំ ឃុំដូនសរ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានចាប់មុខរបរភ្ញាស់កូន និងចិព្ចឹមកង្កែប ក្នុងអាង( តង់ )ចំនួន ១០ អាង ដោយមានមេពូជចំនួន ២០០ ក្បាល។

ក្នុងរយៈពេល ០៤ ខែ កសិកររូបនេះ ចិញ្ចឹមកង្កែបបានលក់កូនចំនួន ៩០ ០០០ ក្បាល  ក្នុងនោះតម្លៃ ៤០០ រៀល/ក្បាល ដែលទទួលបានប្រាក់ចំណូលសរុប ៣ ៦០០ ០០០ រៀល(សាមសិបប្រាំមួយម៉ឺនរៀល)។

បច្ចប្បន្ន កសិកររូបនេះ កំពុងបំប៉នកូនកង្កែបលក់ចំនួន ៣ម៉ឺនក្បាលបន្ថែមទៀត ។ នេះបើតាមការផ្សព្វផ្សាយនៅលើទំព័រផេកហ៊េសប៊ុករបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ។

ដោយឡែកចំពោះកសិករ ខាំសារ៉េន នៅភូមិត្រោក ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ក៏បានភ្ញាស់កូន និងចិពញ្ចឹមកង្កែបយកសាច់( ក្នុងតង់ ) ព្រមទាំងបានលក់កូនកង្កែបពូជចំនួន ៨ ០០០ ក្បាលក្នុងតម្លៃ ៥០០រៀល/ក្បាល អាចទទួលបានប្រាក់ចំណូលសរុបចំនួន ៤លានរៀល និងកំពុងបំប៉នកូនកង្កែបលក់បន្តចំនួន ២០ ០០០ ក្បាលទៀត ។

លោករដ្ឋមន្រ្តី វេង សាខុន បានអះអាងថា ជារួមការអនុវត្តន៍វារីវប្បកម្មនៃចិញ្ចឹមកង្កែប ជាលក្ខណៈគ្រួសារខ្នាតតូច នៅតាមសហគមន៍បានកំពុងមានសក្តានុពល និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ក្នុងបរិបទនៃការរីករាលដាលជាសកលនៃមេរោគ COVIDE- 19នេះ៕