ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ចាក់ថា គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ នេះ ការងារបង្កបង្កើនផលស្រូវវស្សាទាំងការស្តូងនិងព្រួស នៅទូទាំងប្រទេសកម្ពុជា សម្រេចបាន ១ ៧៩១ ៩៦៨ ហិចតា ស្មើនិង ៦៩, ២៤% គឺលើស ៣៣៧ ៥៩១ ហិចតា បើធៀបនិងឆ្នាំមុន ។

ក្រសួងបន្តថា ការបង្កបង្កើនផលនោះ រួមមាន ស្រូវស្រាលចំនួន ៥៩៥ ៣០៥ ហិកតា លើសឆ្នាំមុន ៨៤ ៦៨៥ ហិកតា ស្រូវកណ្តាលចំនួន ៨៣១ ១៦៨ ហិកតា លើសឆ្នាំមុន ២២៤ ៣២២ ហិកតា ស្រូវធ្ងន់ចំនួន ៣១៤ ៧៩៩ ហិកតា លើសឆ្នាំមុន ២៧ ៧៦៤ ហិកតា ស្រូវចម្ការចំនួន ១៧ ៦៨២ ហិកតា តិចជាងឆ្នាំមុន ១ ៣២៩ ហិកតា ស្រូវឡើងទឹកចំនួន ៣៣ ០០៦ ហិកតា។

ទន្ទឹមនឹងនេះ កម្ពុជាបានប្រមូលផលស្រូវស្រាលដើមរដូវវស្សាបានជាបណ្តើរៗ បានចំនួន ១៣ ៨៣៧ ហិកតា ទទួលបរិមាណផលសរុបចំនួន ៥៥ ៥០៥ តោន ទិន្នផលគិតជាមធ្យម ៤,០១១ តោនក្នុងហិកតា៕