ក្រសួងពាណិជ្ជកម្មបានបញ្ជាក់នៅថ្ងៃទី១០មិថុនានេះថា លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើឱ្យប្រទេសទីម័រខាងកើតពិនិត្យលទ្ធចំពោះការទិញអង្ករពីកម្ពុជា ខណៈកម្ពុជាបានត្រៀមអង្ករចំនួន៣ម៉ឺនតោននាំចេញទៅប្រទេសនេះនាពេលខាងមុខ។

លោក ប៉ាន សូរស័ក្ដិ ក៏បានស្នើសុំឲ្យពន្លឿនការអនុវត្តអនុស្សរណៈដែលប្រទេសទាំងពីរបានចុះហត្ថលេខារួចហើយ និងស្វាគមន៍វិស័យឯកជននៃប្រទេសទីម័រខាងកើត ដែលចង់បើករោងចក្រកិនស្រូវនៅកម្ពុជា ដើម្បីនាំអង្ករចេញទៅប្រទេសនេះ។

នៅក្នុងជំនួបនោះ លោក អើមេនេហ្គីលដូ គូប៉ា ឡូប៉េស បានបញ្ជាក់ថា ប្រទេសលោកមានបំណងនាំអង្ករពីកម្ពុជានៅក្រោយពីបញ្ហានយោបាយជាប់គាំងត្រូវបានដោះស្រាយ ហើយលោកថា ប្រទេសទីម័រខាងកើតក៏មានកសិផលមួយចំនួនដែលអាចនាំចេញមកទីផ្សារកម្ពុជាផងដែ។

លោកបន្តថា រដ្ឋាភិបាលទីម័រខាងកើត នឹងផ្ដល់ការងារក្នុងវិស័យប្រេងឥន្ធនៈចំនួន៣.០០០កន្លែងដល់កម្ពុជា។

អគ្គរដ្ឋទូតរូបនេះបានអរគុណចំពោះកម្ពជាដែលបានរាប់អានប្រទេសនិងប្រជាជនទីម័រខាងកើត ព្រមទាំងបានជួយជ្រោមជ្រែងទីម័រខាងកើតក្នុងគ្រប់វេទិកាទាំងអស់នាពេលកន្លងមក៕