តាមការសិក្សាវេជ្ជសាស្រ្តបង្ហាញថា ទឹកមាត់ត្រចៀកកាំមានសារជាតិខូលូជិន និងសារធាតុមួយចំនួនទៀត ផ្តល់ផលប្រយោជន៍ដល់ម្ដាយនិង ទារកក្នុងផ្ទៃឲ្យមានសុខភាពល្អ ជៀសផុតពីមានជំងឺសួត និងជំងឺផ្លូវដង្ហើម។

សារជាតិខូលូជិននៅក្នុងទឹកមាត់ត្រចៀកកាំ ក៏អាចជួយកាត់បន្ថយស្នាមសង្វារបស់ស្ត្រីមានផ្ទៃពោះ និងជួយធ្វើឲ្យស្បែកម៉តទន់រលោងឡើងវិញ។

ជាងនេះទៀត ទឹកមាត់ត្រចៀកកាំក៏បានផ្ដល់ឲ្យទារកក្នុងផ្ទៃមានការលូតលាស់ សុខភាពល្អ តាមរយៈសារជាតិចិញ្ចិមដែលជួយរំញោចលើការលូតលាស់នៃកោសិកា បង្កើនប្រព័ន្ធផ្គត់ផ្គង់គ្រាប់ឈាម និងជួយបង្កើនប្រព័ន្ធភាពស៊ាំនៃរាងកាយ។

ស្រ្តីមានផ្ទៃពោះចាប់ពី៤ ខែឡើងគួរទទួលទានត្រចៀកកាំប្រភេទស្ងួតក្នុងបរិមាណចន្លោះពី៥ ក្រាមទៅ១០ ក្រាម ជារៀងរាល់ថ្ងៃ ដើម្បីជួយដល់សុខភាពទារក និងម្ដាយ៕