លោក នេត្រ ភក្ត្រា មន្រ្តីនាំពាក្យក្រសួងបរិស្ថានបានលើកឡើងនៅថ្ងៃទី១៧ឧសភាថា ម៉ាស៊ីន ថត ស្វ័យ ប្រវត្តិចំនួន ១២គ្រឿង ដែលត្រូវបានមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថានបានដាក់ថតតាំងពីខែមេសា ឆ្នាំ២០១៩ ដល់ ខែ មេសា ឆ្នាំ២០២០ នៅឧទ្យានជាតិវីរៈជ័យ ហើយត្រូវមន្រ្តីឧទ្យានុរក្ស បានចុះប្រមូលម៉ាស៊ីនថតស្វ័យ ប្រវត្តិទាំងនោះចាប់ពីថ្ងៃ ទី០៦ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០  គឺថតបានសត្វព្រៃប្រភេទសត្វកម្រជាច្រើនរួមមាន សត្វ ខ្ទីង ខ្លាពពក ខ្លាភ្ញីថ្មកែវ ប្រើស ឈ្លូស សត្វតេះឬកែះ សត្វសំពោច សត្វជ្រូកព្រៃ ខ្លាឃ្មុំ និងពពួកបក្សីកម្រ ដូច ជា មាន់ទោពណ៌ប្រាក់ និងកេងកងជាដើម ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារនិងអភិរក្ស។

លោកលើកឡើងទៀតថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ វត្តមានសត្វព្រៃមានកំណើនឡើង រួមទាំង ប្រភេទ សត្វ កម្រនិងជិតផុតពូជមួយចំនួនផង ដោយសារតែការខិតខំអភិរក្ស និងការពារ ជម្រ ក សត្វព្រៃ របស់ កម្លាំង មាន សមត្ថ កិច្ច។

លោក នេត្រ ភក្ត្រា បានថ្លែងថា៖«វត្តមានសត្វព្រៃទាំងអស់នេះគឺពោរពេញដោយ ក្តីសង្ឃឹមសម្រាប់ប្រជាជនកម្ពុជា និងសម្រាប់ផលប្រយោជន៍ជីវៈចម្រុះរបស់ពិភពលោក ដោយសារតែប្រភេទសត្វមួយចំនួន ដែល ជិតផុតពូជពីលើពិភពលោកប៉ុន្តែមានវត្តមាននៅក្នុងព្រៃនៃប្រទេសកម្ពុជា»។

លោកបន្ថែមថា យោងតាមការចាត់ថ្នាក់របស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ(IUCN) ខ្លាពពក ខ្លា ឃ្មុំ តេះ ខ្ទីងនិងសត្វកេងកង ដែលមានវត្តមាននៅក្នុងឧទ្យានជាតិវីរៈជ័យ ត្រូវបានចាត់ចូលជាប្រភេទ ងាយ រង គ្រោះ ថ្នាក់(VU) ដែលមានន័យថាវាអាចឈានទៅរកការវិនាសផុតពូជក្នុងព្រៃធម្មជាតិ ខ្លាភ្ញីថ្មកែវ ត្រូវ បាន ចាត់ ចូល ជា ប្រភេទរងគ្រោះថ្នាក់(NT) ដែលមានន័យថាវាអាចឈានទៅជាប្រភេទងាយរងគ្រោះថ្នាក់ផងដែរនៅពេលខាងមុខ និងដោយឡែកឈ្លូស ប្រើស ជ្រូកព្រៃ និងមាន់ទោពណ៌ប្រាក់ ត្រូវបានចាត់ចូលជាប្រភេទរងគ្រោះថ្នាក់តិចតួច(LC) ដែលមានន័យថាវាមិនទាន់ត្រូវបានចាត់ចូលជាប្រភេទរងគ្រោះថ្នាក់ដូចខាងលើនៅឡើយ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ទៀតថា យោងតាមរបាយការណ៍ជាតិលើកទី៤ស្តីពីជីវៈចម្រុះ ប្រទេសកម្ពុជា ជាប្រទេសសម្បូរទៅដោយជីវៈចម្រុះដែលបានបង្ហាញវត្តមានប្រភេទថនិកសត្វ១២៣ប្រភេទ សត្វស្លាប៥៤៥ ប្រភេទ ឧរង្គសត្វ៨៨ប្រភេទ រុក្ខជាតិតូចៗ (vascular plants)២៣០៨ប្រភេទ  ត្រី៨៧៤ ប្រភេទ ផ្កាថ្មរឹង ២៤ ប្រភេទ ផ្កាថ្មទន់១៤ប្រភេទ ស្មៅសមុទ្រ១០ប្រភេទ និងថលជលិក៦៣ប្រភេទ។ ក្នុងនោះ នៅមាន វត្ត មានប្រភេទ រុក្ខជាតិ និងសត្វមួយចំនួនទៀត ដែលមិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ។

មន្រ្តីនាំពាក្យក្រសួងបរិស្ថានដដែលបញ្ជាក់ថា មានប្រភេទរុក្ខជាតិ និងសត្វដែលបានកំណត់ក្នុងបញ្ជីក្រហមរបស់ អង្គការ សហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN) ដូចជា ថនឹកសត្វ៣៩ប្រភេទ ក្នុងនោះប្រភេទសត្វ ដែល ជិតផុតពូជនិងងាយរងគ្រោះរួមមានដំរីអាស៊ី ខ្លាដំបង ខ្លាឃ្មុំធំ ខ្លាពពក ខ្លាត្រី ខ្លាលឿងមាស រមាំង កែះ ប្រើស ស្បូវ ខ្ទីង ទន្សោង ពង្រូល ទោចម្កុដ ទោចថ្ពាល់លឿង រញីប្រផេះ ស្វាត្រោស ឆ្កែព្រៃ រីឯ សត្វ ស្លាប ៣៦ ប្រភេទ ដែលជិតផុតពូជ និងងាយរងគ្រោះ រួមមានត្រយងយក្ស ត្រដក់ធំ កេងកងធំ ត្មាតប្រផេះ ត្មោតត្នោត ត្មាត ភ្លើង ក្រផលក្បាលក្រហម អង្កត់ខ្មៅជាដើម ឧរង្គសត្វ១៣ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ៣៨ ប្រភេទ និងថលជលិក១២ប្រភេទ។

លោកបញ្ជាក់ថា សត្វព្រៃ គឺកំពុងទទួលរងការគំរាមកំហែង ដោយការបរបាញ់ ការដាក់អន្ទាក់ ការបាត់ បង់ទី ជម្រក បណ្តាល មកពីការកាប់ព្រៃខុសច្បាប់ និងការទន្ទ្រានដីព្រៃដើម្បីយកជាកមមសិទ្ធិ។ លោកអះអាងថា នៅ ក្នុង ការសង្គ្រោះសត្វព្រៃ និងអភិរក្សសត្វព្រៃ មន្ត្រីឧទ្យានុរក្សដែលបានឈរជើងការពារតំបន់ការពារធម្មជាតិនានា បានដោះអន្ទាក់ចេញពីក្នុងព្រៃបានចំនួនជាង១ម៉ឺន៧ពាន់(១៧ ១៧៥) អន្ទាក់កាលពីឆ្នាំ២០១៩ កន្លងទៅ គឺ មាន ការកើនឡើងជាងឆ្នាំ២០១៨ ចំនួន៥០០០ អន្ទាក់។ ខេត្តដែលបានដោះអន្ទាក់បានច្រើនជាងគេ គឺខេត្ត កោះ កុងដែលមានចំនួន ៧០៧៤ អន្ទាក់នៅឆ្នាំ២០១៩៕