នេះជាគ្រាប់បែកទម្លាក់ពីយន្តហោះ​ប្រភេទMK82 ដែលប្រទះឃើញនៅខេត្តរតនគិរី​ នៅថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០២០។ គ្រាប់បែកនេះ មានលក្ខណៈបច្ចេកទេសពិសេស ដែលមិនធ្លាប់​ជួបប្រទះកន្លងមក​ ព្រោះមានបំពាក់បច្ចេកទេស ដែលករណីមាន​រំញ័រ​ខ្លាំង ឬប៉ះពាល់​ អាចបង្កការផ្ទុះឡើង។

ប៉ុន្តែចំពោះការទម្លាក់មកបុកដីហើយមិនផ្ទុះ​ ដូចនេះអ្នកជំនាញទាមទារឱយប្រុងប្រយ​ត្ន័​ខ្ពស់។ នេះបើតាមការសរសេររៀប​រាប់នៅ​លើទំព័រផេកហ្វេសប៊ុកផ្លូវការរបស់លោក ហេង ​រតនា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា៕