
ទីក្រុងវ៉ូហានរបស់ប្រទេសចិន ដែលជាប្រភពនៃការផ្ទុះឡើងវីរុសកូរ៉ូណាថ្មីឬកូវីដ១៩ បានស្ងាត់ស្ងៀមអស់រយៈពេលជាច្រើនខែមកហើយ ដោយសារការបិទទីក្រុងដើម្បីការពារការរាលដាលនៃជំងឺកូវីដ១០ ប៉ុន្តែនៅថ្ងៃពុធទី០៦ឧសភានេះ សាលារៀនជាច្រើននៅក្នុងទីក្រុងនេះ បានចាប់ផ្ដើមទ្វាដំណើរការឱ្យសិស្សចូលរៀនឡើងវិញ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឱ្យដឹងថា មានតែសិស្សវិទ្យាល័យប៉ុណ្ណោះដែលកំពុងត្រៀមប្រលងនាពេលខាងមុខនេះ គឺបានអនុញ្ញាតឱ្យត្រលប់ចូលសាលាវិញ ហើយក្នុងនោះគឺមានសិស្សប្រហែល៥៧.០០០នាក់នៅទូទាំងទីក្រុងវ៉ូហាន។
ការបើកទ្វារសាលានៅថ្ងៃពុធនេះ គឺជាជំហានចុងក្រោយក្នុងការធ្វើឱ្យមានភាពប្រក្រតីបណ្តើរៗឡើងវិញនៃការរស់នៅក្នុងទីក្រុងវ៉ូហាន រួមទាំងនៅជុំវិញខេត្តហ៊ូប៉ី ដែលជាទីក្រុងត្រូវបានគេជឿថា ជាប្រភពនៃវីរុសកូរ៉ូណាថ្មីឬកូវីដ១៩បានផ្ទុះឡើងកាលពីចុងឆ្នាំមុន មុនពេលវាបានរីករាលដាលទៅពាសពេញពិភពលោក។
កាលបរិច្ឆេទនៃការវិលត្រឡប់មិនទាន់ត្រូវបានបញ្ជាក់ទេ សម្រាប់សិស្សអនុវិទ្យាល័យនិងមធ្យមសិក្សា។
ក្រុមមន្រ្តីនៅទីក្រុងវ៉ូហាននិយាយថា សិស្សនិងបុគ្គលិកអប់រំទាំងអស់ត្រូវបានធ្វើតេស្តស្វែងរកជំងឺកូវីដ១៩ មុនពេលអនុញ្ញាតឱ្យត្រលប់ទៅសាលារៀនវិញ ហើយទីធ្លាសាលានានាត្រូវបានគេសំអាត។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងដែរថា ការរៀបចំបើកសាលារៀនមួយចំនួនវិញនេះ គឺគេបានរៀបចំកន្លែងអង្គុយឱ្យសិស្សនិងរៀបចំថ្នាក់រៀនតូចជាងមុន។
ចំណែកច្រកចូលសាលារៀន គឺត្រូវបានដាក់ម៉ាស៊ីស្កេន ហើយប្រសិន អ្នកណាមានកម្ដៅខ្លួនខុសពីធម្មតា នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលឡើយ៕
- ដើម្បីកសាងសមត្ថភាព និងរួមចំណែកកសាងប្រព័ន្ធសុខាភិបាលឯកជនឌីជីថល សមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា ចុះអនុស្សរណៈយោគយល់ ជាមួយកម្មវិធី ពេទ្យយើង - នៅថ្ងៃទី 20/05/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា (ប្រកាសឡើងវិញ) - នៅថ្ងៃទី 18/02/2022
- ឱកាសការងារនៅអង្គភាពសារព័ត៌មានឌីជីថល ខ្មែរណាស់ - នៅថ្ងៃទី 03/11/2021