ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការដោះស្រាយសំណើរបស់អាណាព្យាបាលសិស្ស ដែលធ្វើការតវ៉ាបញ្ចុះតម្លៃសិក្សាអំឡុងពេលកើតមានជំងឺកូវីដ ១៩។

សេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ នៅថ្ងៃទី ២៩ ខែ មេសា បានបញ្ជាក់ថា ក្រសួងអប់រំតម្រូវឲ្យភាគីខាងសាលា បញ្ជុះតម្លៃសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកចំនួន ១៥%នៃតម្លៃសិក្សាឆ្នាំចាស់។ មិនតំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំ២០១៩-២០២០ចំពោះសិស្សគ្រប់កម្រិត។ ពន្យាការចុះឈ្មោះចូលរៀនឆ្នាំសិក្សា ២០២០-២០២១រហូតដល់មានការជូនដំណឹងពីរដ្ឋាភិបាល ឬក្រសួងអប់រំអំពីការចាប់ផ្ដើមចូលរៀនឡើងវិញ។ ភាគីខាងសាលាត្រូវពង្រឹងគុណភាពសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកឲ្យមានគុណភាពប្រសើបន្ថែមទៀត៕