
រថយន្តរបស់អង្គការសុខភាពពិភពលោកWHO ដែលដឹកសំណាកយកទៅតេស្តមេរោគកូវីដ១៩ បានរងការវាយប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយបណ្តាលឱ្យអ្នកបើកបរស្លាប់និងមន្ត្រីរដ្ឋាភិបាលម្នាក់រងរបួសធ្ងន់។
អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា លោក Pyae Sone Win Maung អ្នកបើកបររថយន្តបានស្លាប់បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃច័ន្ទនៅក្នុងសង្កាត់Minbya នៅភាគពាយព្យនៃរដ្ឋរ៉ាក់ឃីន។
សារព័ត៌មានReutersបានរាយការណ៍ថា រថយន្តនោះបានរងការបាញ់ប្រហារពីខ្មាន់កាំភ្លើង។ អង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ខ្លួនមានការសោកស្តាយយ៉ាងខ្លាំងចំពោះមរណភាពរបស់បុគ្គលិក នៅក្នុងអំឡុងពេលឧប្បត្តិហេតុសន្តិសុខមួយនៅក្នុងស្រុករ៉ាឃីននៃប្រទេសមីយ៉ាន់ម៉ា ។
លោក Poonam Khetrapal Singh នាយកអង្គការអាស៊ីអាគ្នេយ៍របស់អង្គការសុខភាពពិភពលោក បានថ្កោលទោសចំពោះអំពើហឹង្សាគ្រប់ប្រភេទមកលើរាងកាយ ពាក្យសំដី ឬផ្លូវចិត្ត ប្រឆាំងនឹងបុគ្គលិកសុខាភិបាល។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោកAntónio Guterres បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ដោយបានសម្តែងសមានទុក្ខដល់ក្រុមគ្រួសារនៃអ្នកស្លាប់ និងបានជូនពរឱ្យបានឆាប់ជាសះស្បើយដល់អ្នករងរបួស៕
- ក្រុមការងារសម្របសម្រួល និងតំណាងអង្គការ Global Life Sharing របស់កូរ៉េ ចុះពិនិត្យមើលទីតាំងគម្រោងបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ - នៅថ្ងៃទី 13/07/2022
- សន្និសីទថ្នាក់ខេត្តរវាងអាជ្ញាធរតំណាងរដ្ឋាភិបាល យុវជន និងសហគ្រិនស្ត្រីមកពីខេត្តចំនួន៦នៅខេត្តសៀមរាប - នៅថ្ងៃទី 09/07/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា - នៅថ្ងៃទី 30/05/2022